ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ចាប់វា​យខ្នោះបុរសម្នា​ក់ បន្ទាប់យក​ឈើជ្រុងវាយជនរងគ្រោះ ​បណ្ដាលឲ្យរ​ងរបួសធ្ងន់
Tue,26 November 2019 (Time 05:13 PM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 1385នាក់)

ខេត្តកណ្ដាល៖ជនសង្ស័យម្នាក់ ដែលយកឈើជ្រុងវាយជនរង​គ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវ​បាន​សមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវ​បេតុងព្រែក​គង់ត្រើយត្បូង ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបា​នឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផន រស្មី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខ​របរ មិនពិតប្រាកដ មានទីលំនៅភូមិឃុំមិនចាំ ស្រុកអង្គបុរី ខេត្តតាកែវ។ចំណែក​ជនរងគ្រោះ​មា​ន​ឈ្មោះ ឡេង ទូច (ហៅប្រេម) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទី​លំនៅ​ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ។ 
ក្រោយ​ពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតបាននូវវត្ថុតាង ដំបងឈើជ្រុង១កំណាត់ ប្រវែង៧​០សង់ទីម៉ែត្រ។

បើតាមប្រភពព័ត៌មាន​បានឲ្យដឹងថា មុនពេលកើតហេតុគេ​បានឃើញជនរងគ្រោះ​ដើរតាមផ្លូវ​បេតុង​ព្រែ​កគង់ត្រើយខាងត្បូង ក្នុងទិសដៅពីកើតទៅលិច លុះដើរមកដល់ចំណុចកើតហេតុ ស្រាប់​ជន​សង្ស័យ​ខាងលើ បានដើរតាមបណ្ដោផ្លូវបេតុងដែរ ក្នុងទិសដៅពីលិចទៅកើត(ច្រាស់គ្នា) ដោយ​ជន​សង្ស័យ​មាន​កាន់ដំបងឈើជ្រុងមួយកំណាត់នៅនឹងដៃ តែជនរងគ្រោះពុំចាប់អារម្មណ៍នោះទេ លុះ​មក​ដល់​ជិត​ជនរងគ្រោះ ជនសង្ស័យ​បានវាយមកលើជនរងគ្រោះជាច្រើនដំបង ដោយពុំដឹងមូល​ហេតុអ្វី​នោះទេ បណ្តាលអោយ​រងបួសជាទម្ងន់បាក់ដៃ និងដងខ្លួន ភ្លាមនោះក៏​ផ្អើលឆោ​ឡោយក​ជនរងគ្រោះ ទៅព្យាបាលនៅប្រទេសវៀតណាម។

រីឯជនសង្ស័​យត្រូវបានបង​ប្អូនសាច់ញាតិដេញតាមចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់កា​រប​ន្ត​តាមនិតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
1093 នាក់
ខែនេះ :
3782 នាក់
3 ខែនេះ :
11450 នាក់
សរុប :
339932 នាក់