ខេត្តបន្ទាយមានជ័យ៖ករណីពុលអាហារ នៅមណ្ឌលភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យយុវជនអប់រំ បន្សាបគ្រឿងញៀន១នាក់បានស្លាប់ និងអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបានកើនដល់ជាង១៧០នាក់ហើយគិតតាំងពីព្រឹកដល់ល្ងាចថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០១៩។នេះបើយោងតាមការអះអាងរបស់អាជ្ញាធរ និងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនោះ។លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា យុវជន យុវនារីដែលទៅទទួលការបន្សាបផ្តាច់សារធាតុញៀននៅជិវិតថ្មីភ្នំបាក់ ដែលពុលផ្លែត្រសក់ និងអាហារនោះបានកើនពីចំនួន៦០នាក់ ស្រី១៣នាក់នៅពេលព្រឹក ដល់ពេលល្ងាចកើនដល់ជាង១៧០នាក់ ក្នុងចំណោមអ្នកអប់រំបន្សាបជាង៨០០នាក់ ត្រូវបានបញ្ជូនទៅពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសេរីសោភ័ណ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីខេត្តបន្ទាយមានជ័យ និងមួយចំនួនទៀត រក្សាទុកពិនិត្យ ព្យាបាលនៅក្នុងមណ្ឌលតែម្តង។តាមមន្ត្រីប្រចាំការមណ្ឌលបន្សាបគ្រឿងញៀនបានឲ្យដឹងថា យុវជន យុវនារីទទួលបន្សាបសារធាតុញៀន បាននាំគ្នាយកផ្លែត្រសក់ខ្ចីពីថង់ប្លាស្ទិចមកហូបដូចសព្វមួយដង។ស្រាប់តែនៅថ្ងៃកើតហេតុនោះយុវជន យុវនារីទទួលបន្សាបសារធាតុញៀនបានយកត្រសក់នាំចូលពី ប្រទេសវៀតណាមដែលម៉ូយបោះដុំបានដឹកចែកចាយពីខេត្តបាត់ដំបង និងនៅផ្សារហ៊ុយ ឡេង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យជា អំណោយរបស់សប្បុរសជន ហើយយកមកផ្គត់ផ្គង់ដល់មណ្ឌលជាប្រចាំសម្រាប់ធ្វើម្ហូបឲ្យយុវជន យុវនារីហូបរាល់ថ្ងៃ ប៉ុន្តែនៅថ្ងៃទី១ ខែវិច្ឆិកានោះ យុវជន យុវនារីហូបបង្កទៅជាពុលទៅវិញ។លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យនិងនៅប្រចាំដោះស្រាយបញ្ហានេះ ហើយមានប្រសាសន៍ថា ស្ថានភាពជនរងគ្រោះពុលចំណីអាហារនេះអាចគ្រប់គ្រងបាន។មកទល់យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ បើតាមគ្រូពេទ្យ និងលោកហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់សារព៍ត៌មានថា ជនរងគ្រោះបានធូរស្រាលបណ្តើរហើយ អ្នកជម្ងឺមានអាការៈក្អួតចង្អោរ រាគរូស វិលមុខ ទន់សន្លាក់ដៃជើង ជាដើមហើយអ្នកសង្គ្រោះបានឲ្យខ្លឹមស ស្ករសនិងបន្តោងសេរ៉ូមបានធូស្បើយជាបណ្តើរៗផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា