ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ស្នងការដ្ឋាននគរបាល​ ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំត្រួតពិនិត្យការងារ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និង​លើកទិស​ដៅអនុវត្តការងារខែបន្ត
Sat,22 February 2020 (Time 10:24 AM)
ដោយ ៖ លោក​ធីម​ ថា (ចំនួនអ្នកអាន: 1008នាក់)

ខេត្តមណ្ឌលគិរី៖លោកឧត្តមសេនីយ៍​ទោ ឡោ សុខា​ ស្នងការនគរ​បាលខេត្តមណ្ឌលគិរី ​នៅ​រសៀល​ថ្ងៃសុក្រ​ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បាន​អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងលើក​ទិសដៅអនុវត្ត​ការងារខែបន្ត។​

កិច្ចប្រជុំនេះដែរ​ប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយ​មានការអញ្ជើញចូ​ល​រួមពី​សំណាក់ អស់លោក​ លោកស្រី ជាស្នងការរង លោក លោកស្រី នាយ នាយរ​ងការិយា​ល័យ​ជំនាញ លោកមេបញ្ជា​ការ មេបញ្ជាការរង វរសេនាតូចន​គរបាលការពារព្រំដែនគោកទាំងពីរ លោក​អធិការ អធិការរង នៃអធិកា​រដ្ឋាននគរបាលក្រុង-ស្រុកទាំង​ប្រាំ នាយ​ប៉ុស្តិ៍នគរបាលរដ្ឋ​បាលទាំង២១​ឃុំ-សង្កាត់ នាយប៉ុស្តិ៍នគរបាលច្រកទ្វារ​ទ្វេភាគីទាំង៣ និង​នាយប៉ុស្តិ៍នគរ​បាលការពារព្រំដែន​គោក​ទាំង១៤​ ដែលបានចូលរួមសរុ​បចំនួន១១៧នាក់។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើ​ ដល់​ថ្នាក់ដឹកនាំ​តាម​បណ្តាផែ​នជំនាញ​ ក៏ដូចជា​អង្គភាពចំណុះស្នងការដ្ឋាន​ន​គរបាលខេត្តទាំងអស់ ត្រូវពង្រឹង​ការប្រ​មូល​ផ្តុំមន្ត្រីក្រោមឱវាទ​ក្នុងការអនុវត្ត​ន៍​ការងារតាមតួនាទី​ ភារកិច្ច​រៀងៗខ្លួន​អោយមាន​ប្រសិទ្ធភាព​បន្ថែមទៀត​ តាមអនុសាសន៍​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​ នាយឧត្ត​មសេនីយ៍​ សន្តិបណ្ឌិត​ អគ្គ​ស្នងការ​នគរបាលជាតិ និងបាន​ដាក់វិធានការបង្កើនយុទ្ធនាការឃោនាផ្សព្វផ្សាយ​ ស្តីពី​ការងារច​រាចរណ៍​ផ្លូវគោក ពង្រឹងវិធាន​ការអនុវត្តច្បាប់ និងត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ត្រូវ​ពង្រឹងការចុះល្បាតនៅតាមភូ​មិសាស្ត្រដែលខ្លួនគ្រប់គ្រងជា​ប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិ​ភាព​ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
70 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
907 នាក់
ខែនេះ :
3554 នាក់
3 ខែនេះ :
10946 នាក់
សរុប :
338909 នាក់