មានលុយចាយលែងអស់ នៅមានការលោភលន់ គាស់ដើមរាំងទឹក ជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋលោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ ខេត្តសៀមរាប នឹងលោកអភិបាលក្រុងសៀមរាប បានឃុបឃិតគ្នា គាស់ដើមរាំងទឹកចំនួន២៦ដើម នៅតំបន់ជម្រកការពារសត្វស្លាបនឹងការពារត្រីពង.បន្តពូជ យោងតាមបណ្តាញព័ត៌មានអាខោនហ្វេសប៊ុក San Prum បានចុះផ្សាយនាថ្ងៃទី ២៦ ខែគុម្ភៈ ឆ្នាំ២០២០ នេះថាដើមរាំងខាងលើនោះនៅតំបន់អភិរក្យព្រៃលិចទឹក ដែលស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ប្រភព បានប្រាប់ថាដើមរាំងនោះគេគាស់ថ្ងៃទី១០.គុម្ភៈ ២០២០ លោក ឧក ញ៉ា សៀង.ណាំ បានបញ្ជាឲ្យគេគាស់ទាំងឬស្ស មានចំនួន២៦ដើមធំៗ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានប្រាប់ កម្ពុជាសុវណ្ណភូមិ តាមទូរលេខសព្ទ័ កាលពីព្រឹកថ្ងៃទី២៦ គុម្ភៈ ២០២០នេះថា លោក ឧក ញ៉ា សៀងណាំ តំណាងរាស្ត្រ ខេត្តសៀមរាបពិតជា បានស្នើរសុំ មករូបលោកដែរ សុំគាស់ដើមរាំងទឹក តែរូបលោកមិនហ៊ានសម្រេចឡើយ ស្នើរសុំទៅថ្នាក់លើទៅ ក្រោយមកបានលិចឮថា លោកឧក.ញ៉ា សៀង ណាំ បានគាស់ដើមរាំងទឹកចំនួន២៦ដើម គាត់បានស្នើរសុំ ពីលោកអភិបាលក្រុងសៀមរាប យកទៅដាំនៅតំបន់ធារាសាស្តក្នុងបូរីទី២របស់លោក នៅឯសង្កាត់ស្រង៉ែក្រុងសៀមរាបពិតប្រាកដមែនសូមបញ្ជាក់ថា ដើមរាំងនោះមានទំហ៊ុំចាប់ពីមុខកាត់៥០សង់ទីម៉ែត្រ(៤)តឹកឡើងទៅចំនួន(២៦)ដើម នៅតំបន់ព្រៃត្រីពងកូន ខាងត្បូងឈៀងខាងកើត នៃបឹងពារាំង សង្កាត់ជ្រាវ ខេត្តក្រុងសៀមរាប។ (ទស្សនៈមហាជន) សុំការបំភ្លឺ ទៅលោកអភិបាលក្រុងសៀមរាប នឹងលោកឧកញ៉ា សៀង ណាំ តែគ្មានលេខទូរសព្ទ័សម្រាប់ទាក់ទង។ រាល់ការផ្សព្វផ្សាយ អង្គភាព(ទស្សនៈមហាជន)ខាងលើ ដោយថាគ្មានការពិត សូមលោកអភិបាលក្រុងសៀមរាប.នឹងលោកឧកញ៉ា សៀងណាំ សូមឆ្លើយបកស្រាយ មកកាន់ការិយាល័យ (ទស្សនៈមហាជន)ៗនឹងផ្សព្វផ្សាយជូនឡើងវិញ =លេខទូរសព្ទ័012,61,53, 65/071,29,92, 616៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា