#ខេត្តត្បូងឃ្មុំ#ចេញផ្សាយដោយគេហទំពរ័ទស្សនៈមហាជនចុះថ្ងៃទី៧ កក្កដា ២០២០សង្វៀនជល់មាន់បៀអាប៉ោងរបស់លោកណាក់}លោក (លឿង រដ្ឋា) ជាអធិការនគរបាលស្រុកអូររាំងឪ នៅពីក្រោយខ្នង មិនបង្ក្រាបខ្លាចបាត់ចំណូលពីបទល្មើសខុសច្បាប់}សេចក្តីរាយករណ៍ពីស្រុកអូររាំងឪបានឲ្យដឹងថា សង្វៀនជល់មាន់បៀអាប៉ោងដុះស្លែរ មួយកន្លែងដែលស្ថិតនៅក្នុងភូមិត្រពាំងបង្កង់ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ អ្នកដែលបើកសង្វៀនជល់មាន់បៀអាប៉ោងនោះ មិនស្គាល់ត្រកូលទេ តែស្គាល់ឈ្មោះណាក់ បានបើកដំណើរការ មិនថាថ្ងៃសៅរ៍ឫអាទិត្យឡើយ ដំណើរការជារៀងរាល់ថ្ងៃ ពេលខ្លះគេណាត់គ្នាតាមរយៈទូរសព្ទ័ មកពីស្រុកឫខេត្តផ្សេងៗ ភ្នាល់ចាក់លុយរាប់ពាន់ដុល្លា សេចក្តីរាយការណ៍ដដែល បានបន្តទៀតថា មានរថយន្តសេរីទំនើបៗនឹងម៉ូតូរាប់សិបគ្រឿងបានចូល ចតនៅទីនោះគ្មានរំខានដល់សមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះឡើយ។ ដល់ពេលគេផ្គូផ្គងគ្នាត្រូវរូវនឹងថ្លៃលុយកាក់គ្នារួចហើយ ចាប់ផ្តើមជល់តែម្តង ហើយគ្រានោះចាប់ផ្តើមអ្នកចូលមើលនឹងអ្នកផ្នាល់ បានហើបគូថពីកៅអី បានស្រែកហ៊ោកញ្ច្រៀវឮលាន់រំពង រកស្តាប់អីលែងបាន។ ដល់ពេលមាន់ម្ខាងដកចង្កាមាន់ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះអ្នកខ្លះចាញ់ទាល់តម្រិះ អស់លុយអស់កាក់ បង្កើតគំនិតដើរលួចឆក់ប្លន់ក៍ថាបាន។ អ្នករាយការណ៍បានបញ្ជាក់ថែមទៀតថា បើគ្មានការបង់លុយកាក់ឲ្យ លោក អធិការនគរបាលស្រុកអូររាំងឪទេ ពួកគេមិនអាចបើកលេងបានឡើយ។ ហើយអ្នកដែលទទួលផលគឺលោកមេប៉ុស្តិ៍នឹងលោក (លឿង រដ្ឋា)អធិការនគរបាលស្រុកអូររាំងឪ ឯណេះវិញទេ ដែលបានផលជារាងរាល់ខែ។កន្លងទៅ សម្តេចក្រឡាហោម (ស ខេង) ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានក្រើនរំលឹកជារឿវៗដល់ស្នងការនគរបាលខេត្តទាំង២៥ត្រូវទប់ស្កាត់បង្ក្រាបល្បែងសីុសងខុសច្បាប់គ្រប់ប្រភេទ ឲ្យខានតែបាន វាពាក់ពន្ឋ័នឹងចោរកម្មលួចឆក់ប្លន់ ក្នុងនោះរាប់បញ្ចូលនឹងអំពើហឹង្សាក្នុងគ្រួសារផងដែ ដោយមានការលេងល្បែងសុីសង អស់លុយកាក់បានប្រព្រិតប្រើអំពើហឹង្សាទៅលើប្រពន្ឋឫកូនជាដើម។ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ទោ (ប៉ែន រត្ន័ )ស្នងការនគរបាលខេត្តត្បូងឃ្មុំ នឹងលោក លឿង រដ្ឋា អធិការ នគរបាល ស្រុកអូររាំងឪ ក៍បានធ្វើការណែនាំដល់មេប៉ុស្តិ៍ នានាក្នុងស្រុក ឲ្យទប់ស្កាត់រាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យខានតែបាន។ តែបែជាលោក (លឿង.រដ្ឋា) អធិការនគរបាលស្រុកអូររាំងឪ មិនបង្ក្រាបសង្វៀនជល់មាន់របស់លោក.ណាក់ តើមានហេតុផលអ្វីនៅពីក្រោយខ្នង នៃល្បែងជល់មាន់ ខាងលើនោះ។ កាលពីរសៀល នាថ្ងៃទី៦ កក្កដា ២០២០ គេហទំពរ័(ទស្សនៈមហាជន)បានតេឡេហ្គ្រាមផ្ជាប់ទៅសួរ លោក (លឿង រដ្ឋា)អធិការ នគរបាលស្រុកអូររាំងឪ សាកសួរពីល្បែងជល់មាន់នៅក្នុងមូលដ្ឋានដែលលោកគ្រប់គ្រង តើមានឫអត់ លោក (លឿង រដ្ឋា)បានចូលមើលតែមិនឆ្លើយតប ចឹងបានន័យថាសង្វៀនជល់មាន់បៀអាប៉ោងនៅក្នុងភូមិឃុំខាងលើពិតជាមានពិតប្រាកដមែន បានជាលោក មិនបំភ្លឺ។ រាល់ការផ្សាយពី(ទស្សនៈមហាជន)បើករណីខាងលើនោះគ្មានការពិត យើងខ្ញុំនឹងផ្សាយជូនវិញ រាល់ម៉ោងធ្វើការ៕ ស្នាក់ការសារព័ត៌មាន(ទស្សនៈមហាជន)
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា