ថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
កម្លាំងអាវុធហត្ថខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ឋជួញដូរគ្រឿងញៀនបានដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនធំ
Sun,13 November 2022 (Time 06:42 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 38នាក់)

កម្លាំងកងរាជអាវុធហត្ថចុះធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនចំនួន ៤០កញ្ចប់ ជាអ្នកអភិជននិងជាអតីតអនិកជនម្នាក់ នៅក្រុងកំពង់ចាម!!!

ខេត្តកំពង់ចាម ៖ ជនសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ដែលគេស្គាល់ថា ជាអ្នកអភិជននិងជាអតីតអនិកជនខ្មែរធ្លាប់រស់នៅបរទេសម្នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការបង្រ្កាបឃាត់ខ្លួន។

ប្រតិបត្តិការនេះធ្វើឡើងនៅ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ហើយដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម។

ជនសង្ស័យមាន ឈ្មោះ ជាឌី ឆាត ភេទប្រុស អាយុ២០ឆ្នាំ ចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។

ករណីនេះជំនាញអាវុធហត្ថ បានចាប់យកវត្ថុតាងពាក់ព័ន្ធ មានសារធាតុញៀន ៤០ កញ្ចប់ និងសម្ភារៈមួយចំនួន នៅត្រង់ចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការណ៍តាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
214 នាក់
សប្តាហ៍នេះ :
1127 នាក់
ខែនេះ :
6608 នាក់
3 ខែនេះ :
21324 នាក់
សរុប :
237079 នាក់