ចាប់បានហើយករណីចោឆក់កាបូប បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូហើយក្មេងស្រីម្នាក់ចូលក្រោមរថយន្ដ ត្រូវរថយន្ដកិនស្លាប់ នៅស្រុកស្អាង ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបានហើយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៤៥នាទី លោកឧ.ត្រី ខេង ម៉េងឈាង បានដឹកនាំកម្លាំងជំនាញការិយាល័យ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វេីការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខឃឿន សុីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (បណ្តាលអោយជនរងគ្រោះស្លាប់និងកន្លែងកេីតហេតុ) ចំណែកអ្នកបេីកម៉ូតូឈ្មោះ ផា សុភ័ណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។ សំភារៈដកហូត ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រី C125 ពណ៌ខ្មៅ ផ្លាកលេខកណ្ដាល 1-AB 6159។គួររំលឹកដែរថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទី ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានបើកបរម៉ូតូឌុបកូនស្រីឈ្មោះ អារីកា អាយុ០៤ឆ្នាំ ជនជាតិខ្មែរ លុះពេលធ្វើដំណើរមកដល់ចំណុចបណ្តោយផ្លូវជាតិលេខ២១ ភូមិដេីមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានជនសង្ស័យឈ្មោះ ផា សុភណ្ឌ័ (អ្នកបើកម៉ូតូ) និងឈ្មោះ សុខខឿន សុផាត (ជិះពីក្រោយ) បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូជនរងគ្រោះ ហេីយខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ក្រោយពីធ្វេីសកម្មភាពរួច ជនសង្ស័យបានបេីកម៉ូតូគេចខ្លួន ។ បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យបានប្រគល់ជនសង្ស័យ ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដេីម្បីចាត់ការតាមនីតិវិធី ចំណែកបក្ខពួកឈ្មោះ ផា សុភ័ណ្ឌ កំពុងបន្តធ្វេីការស្រាវជ្រាវ ។
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា