ថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
មន្ត្រី ក ប ប និងមន្ត្រីពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញខូចគុណភាព
Mon,21 November 2022 (Time 05:02 PM)
ដោយ ៖ កែន ធារៈ (ចំនួនអ្នកអាន: 24នាក់)

#ក្រុងប៉ោយប៉ែត
មន្ត្រីកាំកុងត្រូល ហៅកាត់ ក ប ប និងមន្ត្រីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។បានសហការរវាងស្ថាប័នទាំងពីរ បានសហការគ្នាចុះត្រួតពិនិត្យ ទំនិញជាច្រើនប្រភេទ ដូចជាប្រហិតគ្រប់មុខនិងទំនិញមួយចំនួនទៀតដែលមិនមានស្លាកសញ្ញា និងគ្មានការបរិច្ឆេទឲ្យបានត្រឹមត្រូវនិងគ្មានដឺលេឲ្យបានគ្រប់គ្រាន់
ហេតុការនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្សារត្រី ប៉ោយប៉ែត និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោក មាស ម៉ោរ៉ា ប្រធាន ក ប ប ខេត្តបន្ទាយមានជ័យ បានប្រាប់ ទស្សនៈមហាជន កាលពីព្រឹកថ្ងៃទី២១នេះថា ខាង មន្ទីរ ក ប ប និងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញគ្របើមុខ រួមគ្នានៅទីផ្សារត្រីប៉ោយប៉ែត លិតផលបានរកឃើញទំនិញវិចខ្ចប់មួយចំនួនគ្មានលក្ខណ ស្តង់ដា គ្មានស្លាកយីហោនិងផុតការកំណត់ប្រើប្រាស់ជាដើម ក្នុងនោះបានរកឃើញប្រហិតចំរុះនិងសាច់ក្លាសេ្សមួយចំនះគ្មានស្លាកយីហោ និងគ្មានការបរិច្ឆេទឲ្យបានត្រឹមត្រូវ ក្នុងនោះមន្ត្រី ក ប ប និងមន្ត្រីពាណិជ្ម្មបានដកហូតសាច់និងប្រហិតមួយចំនួនយកទៅធ្វើការពិសោធឬធ្វើឡាបូរ ដើម្បីរកមេរោគ តើសាច់និងទំនិញខាងលើនោះ វាមានផ្ទុកដោយមេរោគអ្វីខ្លី ដោយឡែក លោកប្រធាន ក ប ប បានបញ្ជាក់ផងដែរថា នាក់លក់ត្រូវស្តាប់ការណែនាំពីមន្ត្រីជំនាញ ហើយមុននិងលើកយកទំនិញទាំងឡាយណាយកមកលក់ត្រូវពិនិត្យ លើការបរិច្ឆេទនិងដឺលេឲ្យបានត្រឹមត្រូវ បើវាគ្មានដឺលេឬការបរិឆេ្ឆទទេនោះសូមកុំយកមកលក់អីពីព្រោះនាក់យកទៅ ទទួលទានវាអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។លោកបានបន្តទៀតថា នាក់លក់ឬម្ចាស់សាច់ប្រហិតចំរុះខាងលើនេះ ពាក់ព័ន្ឋដូចបានរាបរាប់ខាងលើ ត្រូពិន័យជាទឹកប្រាក់តាមអន្តរកាល ហើយសូមស្នើឲ្យអាជីវករទាំងឡាយណា ដែលយកទំនិញគ្មានស្លាកយីហោនិងគ្មានការបរិចេ្ឆទ ត្រូវពិនិត្យឲ្យបានល្អិតល្អន់ចៀសវៀងមន្ត្រី ក ប ប និងមន្ទីរពាណិជ្ជកម្មរកឃើញថាមានផ្ទកមេរោគនិងត្រូវដកហូតយកទៅបំផ្លាញចោល បងប្អូននាក់លក់និងត្រូវខាតបង់ប្រាក់ជាមិនខាន ហើយអាចប្រឈមមុខនិងផ្លូវច្បាប់ព្រហ្មទ័ណ្ឌថែមទៀតផង។ធីម ថា។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
87 នាក់
ម្សិលមិញ :
214 នាក់
សប្តាហ៍នេះ :
1122 នាក់
ខែនេះ :
6603 នាក់
3 ខែនេះ :
21319 នាក់
សរុប :
237074 នាក់