ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
កូនចៅជនរងគ្រោះថ្នាក់ចរាចរណ៍ ឪពុកម្តាយស្លាប់ ប្អូនរងរបួសធ្ងន់ មិនទាន់បានទទួលនូវយុត្តិធម៌ បានបានធ្វើកិច្ចបណ្តស្សារចំពោះអ្នកដោះលែងជនល្មើសឲ្យចេញពីគុក
Fri,25 November 2022 (Time 03:43 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 91នាក់)

ដកស្រង់ពីបណ្តាញសង្គម ដែលមានឈ្មោះសែនស្រណោះ FoIlom បានចុះផ្សាយ

លោកអ្នកមាននៅចាំទេរឿងរាវគ្រោះថ្នាក់ចរាចររវាងឡានដឹកធំដឹកដី បានបើកចូលរំលោភចំណែកផ្លូវរបស់ឡានម៉ាក LEXUS 470 ពណ៍កាម៉ៃបុកពីមុខពេញទំហឹងបណ្តាលអោយមនុស្សជិះក្នុងឡានស្លាប់ម្នាក់និងរបួសបីបួននាក់ ពេលនេះភាគីជនរងគ្រោះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ។

ភាគីជនរងក្រោះអស់សង្ឃឹមនិងអស់ជំនឿទៅលើប្រព័ន្ធច្បាប់ស្រុកខ្មែរ ពេលនេះពួកគាត់បន់ស្រន់ដាក់បណ្តាសាតាមបែបជំនឿអរូបិយម្តងវិញ ។

ខាងក្រោមជាខ្លឹមសារទាំងស្រុងយើងខ្ញុំកូពីយកមកចែកជូនអោយលោកអ្នកដឹងតែប៉ុនណោះ ។

🙏🙏🙏បារមីលោកយាយម៉ៅស័ក្តិសិទ្ធិណាស់! ! !
😠ខ្ញុំបានឮដំណឹងពីអ្នកស្រុកទឹកឈូថា​ គ្រួសារជនល្មេីសឈ្មោះ​ អ័ង​ ភី​ ដែលជាអ្នកបេីកឡានបុកម្តាយខ្ញុំស្លាប់ឪពុកនឹងប្អូនប្រុសខ្ញុំរងរបួសធ្ងន់នៅខេត្តកំពត រួមនិងម្ចាស់ឡាន​ ម្ចាស់ដេប៉ូ​ មិនព្រមនាំគ្នាសហការមកដោះស្រាយការខូចខាតជាមួយគ្រួសារខ្ញុំ​ទេ​ បែរជាខំប្រឹងប្រេីលុយដេីម្បីសុំឲ្យគេជួយខ្លួនចេញពីគុកទៅវិញ​។ បេីដូច្នេះមែន​ ជនណា​ ឬបុគ្គលរូណា​ ដែលបានជួយជ្រោមជ្រែង​ ឬជួយការពារជនល្មេីសឈ្មោះ​ អ័ង​ ភី​ នេះ​ ដេីម្បីធ្វេីបាបលេីគ្រួសាររបស់ខ្ញុំឲ្យមានទុក្ខ​ សូមឲ្យ​ក្រុមបុគ្គលទាំងនោះ​ វិនាសហិនហោច​ខ្លោចផ្សារ​ វេទនា​ ជួបកម្មពារវេរា​ គ្រោះចង្រៃ​ បេីដេីរផ្លូវទឹកសូមឲ្យលិចទូក​ បេីដេីរផ្លូវគោកសូមឲ្យជួបគ្រោះថ្នាក់​ បាត់បង់គ្រប់សព្វបែបយ៉ាង​ និងបែកបាក់គ្រួសារ តន់ហន់ក្នុងជាតិនេះ​​ បេីសិនជាតិនេះសងមិនអស់​ សូមឲ្យជំពាក់កម្មពារវេរា​គ្រប់ៗជាតិណាទាំងអស់តកូនតចៅ មានលោកយាយម៉ៅ​ និងអារុក្ខអារក្សអ្នកតាជាសាក្សីស្រាប់​។ តែបេីសិនជាជនណា​ ឬបុគ្គលរូបណាដែលពួកគាត់មិនបានពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងជនល្មេីសនេះ​ ហេីយបានជួយដល់គ្រួសាររបស់ខ្ញុំក្នុងសំណុំរឿងក្តីនេះ​ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក​ និងបារមីលោកយាយម៉ៅ អ្នកតាដែលថែរក្សាទឹកដីគ្រប់កន្លែង​ ជួយតាមថែរក្សាដល់ក្រុមបុគ្គលមនុស្សល្អទាំងនោះ​ និងសូមជូនបុណ្យកុសលឲ្យពួកគាត់​ ទទួលបានសេចក្តីសុខសេចក្តីចម្រេីន​ និងលាភសំណាងគ្រប់ពេលវេលា​ កុំឲ្យជួបគ្រោះចង្រៃ​ និងគ្រោះបណ្តាសារដូចក្រុមមនុស្សដែលបានចូលរួមជួយជនល្មេីស​ ដែលជាឃាតកនោះឲ្យសោះ។
ពួកខ្ញុំនឹងតស៊ូគ្រប់បែបយ៉ាងដេីម្បីរកភាពយុត្តិធម៌ជូនម្តាយខ្ញុំ​ និងក្រុមគ្រួសាររបស់ខ្ញុំ​ ដេីម្បីឲ្យវិញ្ញាណក្ខន្ធម្តាយខ្ញុំបានស្ងប់ចិត្ត។ 🙏🙏🙏

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
65 នាក់
ម្សិលមិញ :
176 នាក់
សប្តាហ៍នេះ :
595 នាក់
ខែនេះ :
3227 នាក់
3 ខែនេះ :
10719 នាក់
សរុប :
338336 នាក់