ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ស្ត្រីវ័យជាង៥០ម្នាក់ បានបន្លំលួចយកខ្សែកមាសមិនបានសម្រេច ម្ចាស់លក់មាសដឹងខ្លួនទាន់ អាជីវករ នាំគ្នាព្រួតចាប់ប្រគល់ជននគរបាលក្នុងមូលដ្ឋាន
Sun,27 November 2022 (Time 05:11 PM)
ដោយ ៖ ធីម សំណាង (ចំនួនអ្នកអាន: 101នាក់)

ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានអាជីវករផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ព្រួតគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ច ខណៈដែលធ្វើសកម្មភាពបន្លំលួចខ្សែ ក មាសមួយខ្សែ.!

(កំពង់ឆ្នាំង) ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង ៣០នាទី ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នៅចំណុចផ្សារឆ្នាំង ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ស្ត្រីវ័យជាង៥០ឆ្នាំម្នាក់បានបន្លំលួចខ្សែកម្ចាស់ដឹងទាន់ ត្រូវបានអាជីវករព្រួតគ្នាចាប់ជូននគរក្នុងមូលដ្ឋាន
ព្រួតគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ច ចាប់បានហើយ មេរហ័សដៃ កូនរហ័សភ្នែក

ជនសង្ស័យនេះ ឈ្មោះ ហម ឌី អាយុ៥៥ ឆ្នាំមានទីលំនៅភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល។

នៅមុនពេលកើតហេតុ ស្រី្តជាជនសង្ស័យនេះ បានទៅដូរលុយចំនួន ១០០ដុល្លារ ពីម្ចាស់តូបឈ្មោះ ប៊ូ ផល្លា ភេទប្រុសអាយុ ៤៨ ឆ្នាំ មានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង។

លុះពេលដូរ ហើយក៏ធ្វើជាសុំទិញមាសចំនួន ២ហ៊ុន ប៉ុន្តែខណៈដែលម្ចាស់តូបរវល់មើលកូនយំ ងាកក្រោយមួយភ្លែត ស្រាប់តែស្ត្រីខាងលើបន្លំលួចខ្សែកមាសមួយខ្សែ តែត្រូវម្ចាស់តូបដឹងទាន់ ក៏ចាប់ជនសង្ស័យខាងលើ និងបញ្ជូនឲ្យសមត្ថកិច្ចនគរបាលតែម្តង ។

សមត្ថកិច្ចកំពុងតែសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33 នាក់
ម្សិលមិញ :
86 នាក់
សប្តាហ៍នេះ :
545 នាក់
ខែនេះ :
3201 នាក់
3 ខែនេះ :
10638 នាក់
សរុប :
338390 នាក់