ស្រវឹងស្រាប៉ះពាក្យសំដីគ្នា ថែមទាំងប្រចណ្ឌផងនោះ មានសង្សាហើយ បែជាងាកទៅស្រឡាញ់ស្រីដូចគ្នា ជនសង្ស័យឈានទាញកំបិតចាក់ចំដើមទ្រូងនារីជាសង្សារម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាយមានជ័យ៖ ស្រវឹងទាស់ពាក្យសម្តីគ្នា ថែមទាំងប្រចណ្ឌផង ជនសង្ស័យទាញកំបិតចាក់ចំដើមទ្រូងនារីជាសង្សាម្នាក់ស្លាប់ភ្លាមៗ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងនៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជនសង្ស័យឈ្មោះ ហុង ហ៊ាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកកូនកាំបិទស្នៀត ចាក់ចំដើមទ្រូងនារីរងគ្រោះ ឈ្មោះ រី រឿង (សាកសព) ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិ ទួលព្រំ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានប្រាប់ថា មុនកើតហេតុ ជនសង្ស័យឈ្មោះហុង ហ៊ាន បានស្រវឹងស្រា ហើយបានជេរប្រកែកគ្នាជាមួយអ្នកជិតខាង(ជាមនុស្សស្រី) ដោយសារតែប្រចណ្ឌ ព្រោះសង្សារឈ្មោះ រី រឿង (សាកសព)ទៅស្រឡាញ់គ្នាជាមួយអ្នកជិតខាង(ស្រីស្រឡាញ់ស្រី)។ លុះប្រកែកឡើងប្រកែកចុះ ជនរងគ្រោះកាន់ជើងអ្នកជិតខាង ហើយបានជួយជេរទៅកាន់ជនសង្ស័យជាសង្សាររបស់ខ្លួន ទើបជនសង្ស័យខឹងបានទាញកាំបិតស្នៀតចាក់លើដើមទ្រូងនារីរងគ្រោះ ស្លាប់នៅកន្លែងកើតហេតុតែម្តង។សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុភ្លាមនោះ អ្នកជិតខាងបានរាយការណ៍ប្រាប់ហើយសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង ពេលសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់នារីរងគ្រោះដែលជាសង្សាររបស់ខ្លួនពិតប្រាកដមែន ដោយសារប្រចណ្ឌថាជនរងគ្រោះ ទៅស្រឡាញ់អ្នកជិតខាង(ស្រីស្រឡាញ់ស្រី)។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា