មេល្បែងស៊ីសងឈ្មោះ វ៉ាន់ កំពុងធ្វើព្យុះភ្លៀងដោយបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងទ្រង់ទ្រាយធំក្នុងចម្ការកៅស៊ូ ភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចេញផ្សាយថ្ងៃទី16.6.ឆ្នាំ2022.(កំពង់ចាម)៖ ជាការពិតណាស់ខេត្តកំពង់ចាមជាខេត្តមួយដែលកំពុងតែមានការអភិវឌ្ឍន៍ខ្លាំងលើគ្រប់វិស័យប៉ុន្តែចំពោះល្បែងស៊ីសងក៏តែងតែកើតមានក្នុងស្រុកស្ទឹងត្រង់ដែលបើកពីឃុំមួយទៅឃុំមួយដោយបុគ្គលឈ្មោះ វ៉ាន់ ធ្វើព្យុះធ្វើភ្លៀងពីឃុំមួយទៅឃុំមួយ។ បើតាមប្រភពពីប្រជាពលរដ្ឋបាននិយាយថា មេល្បែងស៊ីសងឈ្មោះ វ៉ាន់ មានខ្នងបង្អែករឹងមាំ ទើបអាចបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងចម្ការកៅស៊ូ ភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់បាន។សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ វ៉ាន់ នៅតែបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំដំណើរការយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ និងអាប៉ោងយ៉ាងគគ្រឹកគគ្រេង ហើយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកក់ ក៏ដូចជាលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។ ប្រការនេះកំពុងតែធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គមព្រោះអំពើចោរកម្ម និងបទល្មើសផ្សេងៗនឹងអាចកើតឡើងគួរឱ្យភ័យខ្លាច។ តាមប្រភពខ្លះបានឱ្យដឹងថាលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់អាងមានឪពុករបស់ខ្លួនគឺលោក ឯម កុសល្យ ស្នងការនគរបាលខេត្តកំពង់ចាមជាបង្អែកដ៏រឹងមាំទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តតែម្ដង។គួររំលឹកផងដែរថាកន្លងមកអង្គភាពសារព័ត៌មានយើងខ្ញុំក៏ធ្លាប់បានរាយការណ៍ជូនទៅលោក អធិការស្រុកស្ទឹងត្រង់ដែរប៉ុន្តែលោកតែងតែបដិសេធថាមិនមាននៅក្នុងទឹកដីរបស់លោកទេ។ហេតុនេះហើយទើបល្បែងស៊ីសងក្នុងស្រុកស្ទឹងត្រង់រាលដាលពីឃុំមួយទៅឃុំមួយគ្មានទីបញ្ចប់ហើយបច្ចុប្បន្នសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងរបស់បុគ្គលឈ្មោះ វ៉ាន់ កំពុងដំណើរការយ៉ាងរលូននៅក្នុងចម្ការកៅស៊ូ ភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ ដោយគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ។ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិគួរពិនិត្យឡើងវិញខ្លះផងជុំវិញករណីល្បែងស៊ីសងខុសច្បាប់ដែលរាលដាលគ្មានទីបញ្ចប់បែបនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា