ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឃាត់ខ្លួនបុរសម្នាក់រំលោភនារីសតិមិនប្រក្រតីជាច្រើនលើករហូតដល់មានផ្ទៃពោះជាច្រើនខែ
Mon,19 September 2022 (Time 10:29 AM)
ដោយ ៖ កែន ធារៈ (ចំនួនអ្នកអាន: 103នាក់)

ស្ត្រីដែលមានសតិមិនប្រក្រតីម្នាក់ ត្រូវបានបុរសម្នាក់រំលោភជាច្រើនដង រហូតដល់មានផ្ទៃពោះ!


ចេញផ្សាយ: ចុះផ្សាយថ្ងៃទី១៩ កញ្ញា ២០២២ ដោយទស្សនៈមហាជន

ខេត្តក្រចេះ: កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដារ ដឹកនាំដោយលោក វរសេនីយ៍ ឯក ប៊ុត នឿន អធិការនគរបាលស្រុក នឹងមានការសម្របសម្រួលនិតិវិធី ដោយ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តក្រចេះ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: លើនារីរងគ្រោះដែលមានសតិមិនប្រក្រតី តាមបណ្តឹងអាណាព្យាបាលឈ្មោះ សុខ នេន អាយុ៦០ឆ្នាំ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបានរំលោភលើនារី ដែលមានសតិមិនប្រក្រតី ឈ្មោះ ឃិន សុខ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជួរក្រូចុំ ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ។
ចំណែកនារីរងគ្រោះឈ្មោះ អឿ ទាវ ភេទស្រី អាយុ២១ឆ្នាំជនជាតិខ្មែរ (ក្នុងបន្ទុក) មានសតិមិនប្រក្រតី(សង្ស័យជម្ងឺឆ្កួតជ្រូក)រស់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៧និង០០នាទី ថាខ្លួនពិតជាបានធ្វើសកម្មភាពបំពានផ្លូវភេទទៅលើជនរងគ្រោះពិតប្រាកដមែន នៅចំណុចអូរតាពោន ស្ថិតនៅភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
ជនសង្ស័យបន្តថា ខ្លួនគេបានស្នាក់នៅក្បែរគ្នា ជាមួយគ្រួសារជនរងគ្រោះ ក្នុងរោងមួយ និងប្រកបរបរធ្វើស្រែចំការជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ ណាង ថារី នៅទីនោះ។ លុះនៅថ្ងៃកើតហេតុខាងលើ ដោយខ្លួនឃើញជនរងគ្រោះ ដើរមកក្បែរអណ្តូងទឹកក្រោយផ្ទះតែម្នាក់ឯង ឃើញឪកាសល្អ ខ្លួនក៏ធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចតែម្តង នឹងបានបន្តរំលោភជាបន្តបន្ទាប់ទៀតនៅកន្លែងផ្សេងៗគ្នា រហូតជនរងគ្រោះឈានដល់មានផ្ទៃពោះ ទើបបែកការដល់អាណាព្យាបាល ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លនតែម្តង។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ឃិន សុខ កំពុងត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការននគរបាលស្រុកចិត្របុរី ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនិងរង់ចាំអនុវត្តតាមនិតិវិធីបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
122 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
1428 នាក់
ខែនេះ :
3805 នាក់
3 ខែនេះ :
11492 នាក់
សរុប :
339885 នាក់