ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឈ្មួញជើងខ្លាំងរកស៊ីដឹកជញ្ជូនលៀសយកទៅលក់នៅប្រទេសវៀតណាម រដ្ឋបាលជល់ផលមិនហានបង្ក្រាបខ្លាចបាត់បង់ប្រាក់ចំណូលពីអំពើពុករលួយ
Wed,22 November 2023 (Time 11:21 AM)
ដោយ ៖ កែន ធារៈ (ចំនួនអ្នកអាន: 168នាក់)

ចុះផ្សាយថ្ងៃទី២២ វិច្ឆិកា ២០២៣
មេឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង រកសុីដឹកលៀសចម្រុះទ្រង់ទ្រាយធំទៅប្រទេសវៀតណាម ដោយសេរី ឈ្មោះ គីម អុីម


នរណាក៏ល្បី មេឈ្មួញជើងខ្លាំងនៅខេត្តកំពង់ឆ្នាំង រកសុីដឹកលៀសទៅប្រទេសវៀតណាម ឈ្មោះ គីម អុីម
ថ្មីៗនេះគេប្រទះឃើញសកម្មភាពដឹកជញ្ជូនលៀសតាមកាណូតធំៗជាច្រើនគ្រឿង ដែលមានច្រកលៀស ច្រើនការ៉ុងលើកឡើងលើគោកនៅមាត់ទឹកកំពង់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅឡើងបន្តនៅផ្លូវជាតិលេខ៥ ដើម្បីយកទៅលក់នៅប្រទេសវៀតណាម។ លៀសទាំងនេះពួកគេ កាវកើបយកពីក្នុងភូមិសាស្ត្របឹងទន្លេសាប ក្នងខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ហើយបាននាំគ្នាដឹកយកមកលក់ឱ្យមេឈ្មួញឈ្មោះ គីម អុីម នៅមាត់ទឹកកំពង់ឆ្នុកទ្រូ។

ករណីនេះធ្វើឲ្យមតិសាធារណជនងឿងឆ្ងល់និងរិះគន់ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញកើតមានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើក។ ចំណែកអ្នកនេសាទលៀស គឺគេបានប្រើឧបករណ៍កាវលៀសវែងៗ ដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ។ ម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូសនិងកាវលៀស ដែលទូកខ្លះគឺចាប់ពី៤ទៅដល់ ៦ ម៉ាស៊ីន ដែលខុសច្បាប់ស្ដីពីជលផលដែលអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារ ឆ្នាំងបានប្រាប់ថា ករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះពិតជាកើតមានប្រាកដមែន។ លោកថា នៅទឹកដីខេត្ត កំពង់ឆ្នាំង គឺគ្រាន់តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញ គឺក្រុមឈ្មួញគេបានធ្វើសកម្មបភាពនៅក្នុងទឹកដីនៃខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។

លោក ឈិន តួ មន្ត្រីអធិការរដ្ឋានជលផលខាងត្បូងបឹងទន្លេសាប ថ្លែងថា ការនេសាលៀសប្រើដោយកម្លាំងម៉ាស៊ីនគឺច្បាប់ស្ដីពីជលផលមិនអនុញ្ញាតដាច់ខាត។ បច្ចុប្បន្នមានការអនុញ្ញាតឱ្យពលរដ្ឋ នៅក្នុងភូមិឆ្នុកទ្រូមួយចំនួន ដឹកជញ្ជូនលៀសយកទៅផ្គត់ផ្គង់ក្នុងទីផ្សារ ដោយសារតែយល់ឃើញថា ពួកគាត់មិនមានដីសម្រាប់ធ្វើស្រែ ហេតុនេះហើយទើបបានអនុគ្រោះឲ្យពួកគាត់ខ្លះ តែសុំឲ្យ ពួកគាត់អនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញ ដោយមិនអនុញ្ញាតឲ្យពួកគាត់ដឹកលៀសឆាកា ឬលៀសចំណីសត្វយកទៅលក់នោះឡើយ។

មន្ត្រីជំនាញរដ្ឋបាលជលផលម្នាក់ប្រាប់ថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗដូចខាងលើនេះ ព្រោះវាបានធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធអេកូឡូស៉ី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅវានិងរលួយ ហើយក្លាយជាចំណីរពពួកត្រីធំៗជាច្រើនប្រភេទ ដូចជាប្រភេទត្រី ប្រាខ្ចៅ ត្រីប្រម៉ា ត្រីដំរី ត្រីគល់រាំង ត្រីសណ្ដាយ ត្រីក្រពាត់ ត្រីគ្រុំនិងពពួកត្រីជាច្រើនប្រភេទទៀត។ មិនតែប៉ុណ្ណោះ ផ្ទៃបាតផុកបឹងទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ខាងលើនេះ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66 នាក់
ម្សិលមិញ :
191 នាក់
សប្តាហ៍នេះ :
1045 នាក់
ខែនេះ :
4805 នាក់
3 ខែនេះ :
14464 នាក់
សរុប :
393217 នាក់