ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
អគ្គៈស្នងការនគរបាលជាតិហៅមន្ត្រីប្រឆាំងគ្រឿងញៀន១ក្រុមទៅងូតទឹកដុះក្អែល ករណីចាប់ពលរដ្ឋម្នាក់ដែលរត់ផុស្អាប់ចាប់វាយដាក់ខ្នោះដោយគ្មានវត្ថុតាង
Fri,13 January 2023 (Time 05:32 PM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 110នាក់)

កុំចេះតែហាន សម័យកវិទ្យាទំនើបធ្វើអ្វីក៍ពលរដ្ឋពួកគាត់ដឹងដែ អង្គការភ្នែកម្នាស់
មន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនមួយក្រុម ត្រូវរងពិន័យពីអង្គភាព ក្រោយចុះអនុវត្ដការងារ ល្មើសវិន័យវិជ្ជាជីវៈ នៅក្នុងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ មន្ត្រីនគរបាលនៅការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម ត្រូវបានទទួលរងនូវការពិន័យពីអង្គភាព ក្រោយចុះអនុវត្ដការងារ ល្មើសវិន័យវិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលបានផ្ទុះការរិះគន់ ពេញបណ្ដាញសង្គម Tik Tok។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានផ្សព្វផ្សាយ ពីគណនី Tik Tok ឈ្មោះ សុជាតា ស្ដីពីបាតុភាព នៅភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ ហើយបានចេញបទបញ្ជាស្រាវជ្រាវករណីនេះជាបន្ទាន់។

មន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវហើយរកឃើញថា មន្ត្រីការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម បានចុះទៅអនុវត្តន៍វីធានញុះញង់ ស្របតាមនីតិវិធីច្បាប់ ដោយបានរាយការណ៍ ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំពីសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង រាជធានីភ្នំពេញ។ ប៉ុន្តែក្នុងការចុះអនុវត្តន៍ការងារ ក្រុមនេះបានប្រព្រឹត្តល្មើសវិន័យ វិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ហេតុនេះ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្នាននគរបាលជាតិ សម្រេច៖

១៖ ដាក់វិន័យដោយបញ្ជូន ទៅអង្គភាពតម្រួតបទបញ្ជា ដើម្បីពិចារណាកំហុស។
២៖ ក្រុមប្រឹក្សាវិន័យ នឹងពិនិត្យស្នើសុំដាក់វិន័យ ជាក់ស្ដែងបន្ថែមទៀត។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណ​ ចំពោះកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាមតិរិះគន់ស្ថាបនាពីគ្រប់បណ្ដាញ ផ្សព្វផ្សាយព័ត៌មាន ដែលកន្លងមកបានផ្ដល់ព័ត៌មាន ទាន់ពេលវេលាចូលរួម ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងចូលរួមសំអិតសំអាង ដល់មន្ត្រីរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រៀមជាស្រេចរង់ចាំទទួលព័ត៌មាន និងកិច្ចសហការបន្តទៅទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
94 នាក់
សប្តាហ៍នេះ :
949 នាក់
ខែនេះ :
3771 នាក់
3 ខែនេះ :
11432 នាក់
សរុប :
340031 នាក់