ថ្ងៃច័ន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ជីតាបង្កើត នាំចៅចូលបន្ទប់ ហើយធ្វើសកម្មភាពទៅលើចៅបានសម្រេច
Wed,18 January 2023 (Time 06:55 PM)
ដោយ ៖ ប្រាក់វឿន (ចំនួនអ្នកអាន: 53នាក់)

មិនគួទាល់តែសោះជីតា ទាញដៃចៅស្រីរបស់ខ្លួន ចូលក្នុងបន្ទប់ រួចធ្វើសកម្មភាព.រំ.លោភរហូតបានសម្រេច

ខេត្តកណ្ដាល: ករណី.រំលោ.ភ.សេ.ព.សន្ថ.វៈ នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកយាយមុី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

កុមារីរងគ្រោះ អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកយាយមុី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាចៅ)។ ចំណែកជនសង្ស័យឈ្មោះ ប៊ួយ អ៊ន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីលំនៅ ភូមិព្រែកយាយមុី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាជីតា)។

ជនរងគ្រោះ កំពុងតែអង្គុយលេងនៅមុខផ្ទះ ស្រាប់តែពេលនោះជនសង្ស័យបានចាប់ដៃជនរងគ្រោះអូសចូលក្នុងបន្ទប់ដេករបស់ខ្លួន រួចក៏បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេច រួចហើយជនរងគ្រោះក៏បានមកនិយាយប្រាប់ឈ្មោះ ញ៉ ផល ហើយពេលនោះឈ្មោះ ញ៉ ផល ក៏បានមកនិយាយប្រាប់ម្ដាយរបស់ជនរងគ្រោះ ឈ្មោះ ផុន រីណា រួចគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាឱ្យជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់.រំ.លោ.ភជនរងគ្រោះប្រាកដមែន។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11 នាក់
ម្សិលមិញ :
650 នាក់
សប្តាហ៍នេះ :
2022 នាក់
ខែនេះ :
6109 នាក់
3 ខែនេះ :
19258 នាក់
សរុប :
251312 នាក់