ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
នុះទៀតហើយជនបង្កដែលជាស្នងការរងខេត្ត្ម្កកណ្តាលប៉ុនប៉ងបាញ់សម្លាប់យុវជនម្នាក់ក្នុងហាង
Thu,19 January 2023 (Time 03:55 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 127នាក់)

ល្បីថៅកែហាងផឹកស៊ី ពន្លឺជាប់ចិត្ត វ៉ៃ ច្របា.ច់.ក និងគំ.រា.មបា.ញ់សម្លា.ប់ចោល ទៅលើយុវជនម្នាក់ បង្កការភ្ញាក់ផ្អើល...

កណ្តាល ៖ អំពេីព្រៃផ្សៃរបស់ម្ចាស់ហាង ពន្លឺជាប់ចិត្ត កេីត ហេតុនៅវេលាម៉ោង 08:00នាទីយប់ ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣ នៅភូមិថ្មី2 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្ចាស់ហាង ពន្លឺជាប់ចិត្ត ត្រូវបានជនរងគ្រោះអះអាងថា បានប្រេីអំពេីហិង្សាលេីរូបរាងកាយ បង្ករបួសស្នាម ប្រមាថគំរា.មអាយុជីវិតដោយប្រេីប្រាស់អាវុ.ធភ្ជ.ង់ក្បា.លគំរា.មថានឹងបា ញ់ស.ម្លា.ប់ចោល។

យុវជនវ័យ 31ឆ្នាំមួយរូប រស់នៅក្រុងតាខ្មៅ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ពីដំណេីរហេតុដែលឈានដល់ការប្រេីអំពេីហឹង្សា និងប្រមាថអាយុជីវិត យ៉ាងដូច្នេះថា "កេីតឡេីងនៅម៉ោង 8:០០នាទីយប់,ខ្ញុំបាទបានជិះម៉ូតូមកដល់ចំណុចហាង"ពន្លឺជាប់ចិត្ត" ក៏បានប៉ះរថយន្តមួយគ្រឿងនៅមុខហាង"ពន្លឺជាប់ចិត្ត" បណ្ដាលឱ្យមានស្នាមឆ្កូតរថយន្តមួយគ្រឿងដែលគេទុកចតចោលនៅមុខហាង"ពន្លឺជាប់ចិត្ត" ពេលនោះស្រាប់តែមានម្ចាស់ហាង"ពន្លឺជាប់ចិត្ត"គាត់ក៏ចេញមកសំឡុតគំរាមកំហែងខ្ញុំ ដកសោម៉ូតូខ្ញុំ និងមិនឱ្យខ្ញុំទៅណាទេ ពេលនោះខ្ញុំសុំជួបម្ចាស់រថយន្ត ប៉ុន្តែម្ចាស់ហាងមិនឱ្យខ្ញុំជួប ការដោះស្រាយនោះទេ,គឺគាត់ជាអ្នកអះអាងទទួលខុសត្រូវ ពេលនោះដែរខ្ញុំក៏ទាញទូរស័ព្ទថតហាងរបស់គាត់ ហេីយបានខឹងខ្ញុំ ហេីយបានក្រៀក ក ខ្ញុំចូលក្នុងហាងរបស់គាត់ រួចបានយកកាំភ្លេីងខ្លីមកភ្ជង់ក្បាលខ្ញុំ រួចនិយាយថា"បាញ់ហ្អែងចោលឥលូវ,នៅពេលនោះខ្ញុំបានភ័យក៏សំពះសុំអង្វរគាត់លុតជង្គង់ជាមួយគាត់ សុំទទួលខ្លួនខុសដែលជិះម៉ូតូបណ្ដាលឱ្យប៉ះពាល់រថយន្តនោះ,ពេលនោះដែរ ម្ចាស់ហាង ពន្លឺជាប់ចិត្ត នោះ ឱ្យខ្ញុំយកទូរស័ព្ទលុបវីដេអូដែលខ្ញុំបានថត ខ្ញុំក៏យល់ព្រមលុបខ្សែវីដេអូនោះទេីបម្ចាស់ហាងនោះអនុញ្ញាតឱ្យខ្ញុំបាទចាកចេញតែម្ដង។"

តាមការបញ្ជាក់ពីប្រភពដ៏គួរឱ្យជឿជាក់បានប្រាប់ថា ថៅកែហាង "ពន្លឺជាប់ចិត្ត"មានឈ្មោះ ឌឿន ចាន់ដារ៉ា មានតួនាទីជាប៉ូលីសស័ក្ដិ4 នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឋានៈនាយផ្នែករដ្ឋបាលសរុបនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន និងមានលោកវរសេនីយ៍ឯក ស៊ឹម ប៊ុតបណ្ឌិត នាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ជាមេកេីយ។
ដោយមានតួនាទីជាប៉ូលីសលោកស័ក្ដិ4,ឌឿន ចាន់ដារ៉ា ប្រេីប្រាស់កាំភ្លេីងភ្ជង់ក្បាលជនស្លូតត្រង់ និងគំរាមបាញ់សម្លាប់មនុស្សចោលដោយគ្មានញញេីត និងប្រេីប្រាស់តួនាទីជាមន្ត្រីរាជការកាងមុខជំនួញបេីកហាងផឹកស៊ី ដែលផ្ទុយនឹងច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។ មិនមែនជាលេីកទី1នោះទេ ដែលហាង "ពន្លឺជាប់ចិត្ត" មានរឿងអាស្រូវក្នុងប៉ុន្មានឆ្នាំមុននេះ, ផ្ទះសំណាក់ ពន្លឺជាប់ចិត្ត ត្រូវបានសារព័ត៌មានចុះផ្សាយការចុះបង្ក្រាបករណីជួញដូរផ្លូវភេទ និងបានឃាត់ខ្លួនម៉ែយ៉ែម និងរំដោះនារីរងគ្រោះបានជាច្រេីននាក់ក្រោមការដឹកនាំដោយតំណាងអយ្យការ និងមន្ត្រីនគរបាលផងដែរ។

មហាជនរង់ចំាមើលថា ក្នុងករណីដែលលោកប៉ូលីសស័ក្ដិ4,ឌឿន ចាន់ដារ៉ា ដែលបានបង្កអំពេីហិង្សា,គំរាមកំហែង ,ភ្ជង់កាំភ្លេីងដាក់ក្បាលថានឹងបាញ់សម្លាប់ចោល តេីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ចាត់ការរបៀបណាចំពោះមន្ត្រីក្រោមឱវាទរូបនេះ? ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
88 នាក់
ម្សិលមិញ :
94 នាក់
សប្តាហ៍នេះ :
985 នាក់
ខែនេះ :
3807 នាក់
3 ខែនេះ :
11468 នាក់
សរុប :
340067 នាក់