ស្ត្រីម្ចាស់រថយន្ត.BMW បើកកិនយុវជនខ្មែរឥស្លាមម្នាក់ស្លា.ប់ និងរបួស២នាក់បញ្ជូនទៅតុលាការខេត្តកណ្ដាលហើយ កណ្តាល៖ សុំណុំរឿងដែលស្តហរីជាម្ចាស់រថយន្តទំនើបម៉ាកBMW ដែលបានបើកកិនយុវជនខ្មែរឥស្លាមម្នាក់ស្លាប់ និងរបួស២នាក់ ត្រូវនគរបាលក្រុងតាខ្មៅ បានបញ្ជូនទៅតុលាការខេត្តកណ្ដាលហើយ ។នេះបើតាមលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងបញ្ជាក់នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣នេះ ។ដំណើររឿងកិនស្លាប់នេះគឺ ប្រភពរថយន្តBMW ពាក់ស្លាកលេខ 2AX.8987 ពណ៍ក្រហម ដែលមានម្ចាស់ឈ្មោះ អីន សឿន ភេទស្រី អាយុប្រហែលជាង៣០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ។លោកបន្តថា ខាងភាគីជនបង្ករបានសងសំណងទៅកាន់គ្រួសារជនរងគ្រោះដែលស្លាប់ចំនួន២០០០$ ។ រីឯសុំណុំរភងនីតែបន្តបញ្ជូនទៅតុលាការដដែល ព្រោះរឿងនេះបើយោងតាមផ្លូវច្បាប់គែនៅជាប់បណ្ដឹងអាជ្ញា ។គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើង បណ្តាលអោយបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស ដែលបង្ករឡើងដោយម៉ូតូSCOOPY បើកបញ្វ្រាសទិសទៅបុកម៉ូតូMSX រួចផ្លោងខ្ទាចមនុស្សទៅក្រោមរថយន្ត ត្រូវរថយន្ត BMW ឈប់បើកកិនពីលើស្រស់ៗ តែម្តង រួចបើករថយន្តគេចខ្លួនបាត់ស្រមោល។បញ្ជាក់ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី លើផ្លូវជាតិលេខ២ត្រង់ចំណុចខាងការាសលាងឡានVS ស្ថិតនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា