បុរសម្នាក់សង្ស័យជាមន្រ្តីនគរបាលពាក់ផ្កាយបី បើករថយន្តស៊េរីទំនើបឡង់គីស័រ ឆ្លងផ្លូវបុកម៉ូតូមន្ត្រីយោធា ម្នាក់ រួចព្យាយាមបើករត់ ត្រូវបានជនរងគ្រោះ លោតហក់តោងតាមរថយន្តរាប់រយម៉ែត្រភ្នំពេញ៖នៅវេលាម៉ោង១ និង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចឃ្លាំងលក់រថយន្តមួយកន្លែង យីហោ អេស ខេ ៩៩ តាមបណ្ដោយផ្លូវឧកញ៉ាមុងរិទ្ធីស្ថិតក្នុងសង្កាត់តួសង្កែទី២ ខណ្ឌឫស្សិកែវ រាជធានីភ្នំពេញ។តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ជិះម៉ូតូធំមួយគ្រឿងម៉ាកBAJA ពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1AV-2670ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាមុងរិទ្ធីទើសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបម៉ាក់ឡង់គ្រីស័រ មួយគ្រឿងស៊េរីឆ្នាំ 2022 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BS-3893 បើកបរដោយបុរសម្នាក់សង្ស័យជាមន្រ្តីនគរបាល ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូរបស់គាត់ពីចំហៀងបណ្ដាលឲ្យដួលខ្ទាតទៅនិងចិញ្ចើមបណ្តាលឲ្យរូបគាត់រងរបួសយ៉ាងដំណំ ភ្លាមនោះរថយន្តបង្ករមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់ តែត្រូវបានរូបគាត់លោតហក់តោងកញ្ចក់រថយន្តខាងមុខខាងឆ្វេងផ្នែកខាងតៃកុង រហូតមកដល់ចំណុចស្ពានឧកញ៉ាមុងរិទ្ធីរាប់រយម៉ែត្រទើបរូបគាត់លូកដៃទាញចង្កូតរថយន្ត ទើបអ្នកបើកបររថយន្តបង្កខ្លាចជ្រុលបុកបង្កាន់ដៃស្ពាន ទើបថយន្តបានឈប់។រួចបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកម៉ូតូទៅបាំងនៅមុខរថយន្ត។ភ្លាមនោះអ្នកបើកបរថយន្តបើកទ្វារចុះពីលើរថយន្ត រួចក៏បានឡើងលើរថយន្តផ្សេងទៀតជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលមួយសន្លឹក នៅក្នុងរថយន្ត។ ជនរងគ្រោះបានបន្តទៀតថាអ្វីដែលហួសចិត្តនោះគឺមានជនឆ្លៀតឱកាសបានលួចយកលុយកាក់របស់គាត់ចំនួននឹងឯកសារដែលនៅក្នុងកាបូបជ្រុះក្បែរម៉ូតូបន្ថែមទៀត។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទម្លាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមុខធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា