ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ចាប់បានមាន់ជល់១ក្បាលម៉ូតូចំនួន១៤គ្រឿង មនុស្សរត់ឡើងភ្នំអស់រលីងសល់តែសំភារនិងសង្វៀនមាន់ជល់
Tue,14 March 2023 (Time 06:06 AM)
ដោយ ៖ (ចំនួនអ្នកអាន: 316នាក់)

ខេត្ចាតបាត់ដំបង
ចាប់បានមាន់ជល់១ក្បាលម៉ូតូចំនួន១៤គ្រឿងមនុស្សរត់ឡើងភ្នំអស់រលីង ល្បែង ជល់មាន់មួយកន្លែង ខណៈដែលកំពុងស្រែកហ៊ោយ៉ាងសប្បាយ ចាប់បាន ទីតាំង និង វត្ថុតាង រីឯអ្នកលេងជាច្រើន បានរត់ឡើងលើភ្នំបាត់ស្ងាត់ជ្រាប។

ខេត្តបាត់ដំបង / កាលពី ថ្ងៃទី១២ មីនា ឆ្នំា២០២៣នេះ នៅក្បែរជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិជំនាប់ស្បូវភ្លាំង ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី។ កម្លាំងជំនាញនៃអធិការស្រុករុក្ខគិរីបានចុះបង្ក្រាបសង្វៀនមាន់ តែចាប់បានតែវត្ថុតាង រីឯអ្នកលេងរាប់សិបនាក់បានរត់ឡើងលើភ្នំបាត់ស្ងាត់ជ្រាប ។

លោក អ៊ុក សម្ផស្ស នាយប៉ុស្ដិ៍នគរបាល ឃុំស្ដុកប្រវឹកបានប្រាប់ថា លោកមិនបានដឹងរឿងនេះទេ ព្រោះខាងកម្លាំងជំនាញអធិការស្រុកចុះបង្ក្រាប អ្នកបើកសង្វៀនជល់មាន់នៅចំណុចនេះដែរ ព្រោះទីនោះជាតំបន់ឆ្ងាយដាច់ស្រយ៉ាលក្នុងព្រៃក្បែរជើងភ្នំ ដូច្នេះហើយ ទើបសមត្ថកិច្ចជួបការលំបាកក្នុងការចុះបង្ក្រាប ចាប់អ្នកលេងមិនបាន ចាប់បានតែវត្ថុតាង ។ សង្វៀនជល់មាន់នេះ បានបើកដំណើរការយូរហើយ ក្រុមអ្នកជល់មាន់បានណាត់គ្នាជល់យ៉ាងទូលំទូលាយ ព្រោះនៅទីនោះមានសុវត្ថិភាពល្អ។ ប្រភពដដែលបានបញ្ជាក់ថា ពេលដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប មានអ្នកលេងគគ្រឹកគគ្រេងគួរសមដែរ តែដោយសារភូមិសាស្ត្រមិនអំណោយផល ទើបចាប់បានតែវត្ថុតាង រីឯអ្នកលេងរត់ប្រសាចឡើងលើភ្នំ ។

នៅក្នុងរបាយការណ៍ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន មានម៉ូតូចំនួន១៤គ្រឿង មានជល់០១ក្បាល និងសម្ភារសង្វៀនមាន់មួយចំនួនទៀត ។ វត្ថុតាងទាំងនោះត្រូវបានកម្លាំងជំនាញដឹកយកទៅរក្សាទុកនៅអធិការស្រុក ដើម្បីចាត់ការតាមនីតិវិធី ។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
176 នាក់
សប្តាហ៍នេះ :
584 នាក់
ខែនេះ :
3216 នាក់
3 ខែនេះ :
10708 នាក់
សរុប :
338325 នាក់