ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ដែលដេញកាប់ជនរងគ្រោះនៅក្រុងសិរីសោភ័ណត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់លោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី នូ ជីវន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ដឹកនាំកម្លាំងដោយ៖លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវដើម្បីរកមុខសញ្ញាធ្វើសកម្មភាពដេញកាប់គ្នានៅក្នុងភូមិសាស្ត្រក្នុងសេរីសុភ័ណ្ឌ។សូមបញ្ជាក់៖ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ដែលដេញកាប់ជនរងគ្រោះនៅក្រុងសិរីសោភ័ណត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដែលឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។សមត្ថកិច្ចបានប្រាប់ថា៖ ជនសង្ស័យដែលឃាត់ខ្លួន១.ឈ្មោះ លី ដូច អាយុ១៩ឆ្នាំ មុខរបរកម្មករ ជាអ្នកកាប់ ជនសង្ស័យទី២.ឈ្មោះ រី សាវ៉ាត់ អាយុ១៨ឆ្នាំ ជាអ្នកកាប់ ជនសង្ស័យទាំងពីរនាក់ រស់នៅភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចបានបញ្ជាក់ថា៖ នៅយប់កើតហេតុ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣.០០នាទី ជនសង្ស័យទាំងពីរខាងលើ និងបក្ខពួក៤នាក់ទៀតដែលកំពុងគេចខ្លួនបានជិះម៉ូតូ៣គ្រឿង កាន់កាំបិទកែច្នៃ និងប៉ាំងតោ ដល់ចំណុចក្លីនិចបាន សុខ នៅផ្លូវលេខ១ សង្កាត់កំពុង ក្រុងសិរីសោភ័ណ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះចំនួន២នាក់ ១.ឈ្មោះនី វណ្ណថៃ អ្នកបើកបរម៉ូតូ និង២ឈ្មោះ អុន ម៉ានីអ្នករួមដំណើរ ដែលកំពុងបើកបរទៅទិញបាយហូបនៅវេទិការសួនមានជ័យ បណ្តាលឲ្យឈ្មោះ អុន ម៉ានីត លោតចុះពីលើម៉ូតូរត់តែត្រូវបានជនសង្ស័យទាំង០៦នាក់ដេញកាប់ត្រូវជាច្រើនកាំរងរបួស ចំនែកឈ្មោះ នី វណ្ណថៃ ជិះម៉ូតូគេចខ្លួនបាត់។ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹង លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យដែលជាជនដៃដល់កាប់លើជនរងគ្រោះ ចំនួន២នាក់ ម្នាក់កាន់ប៉ាំងតោ និងម្នាក់ទៀតកាន់កាំបិទកែច្នៃ ចំណែកបក្ខពួកចំនួន៤នាក់ទៀតកំពុងតែគេចខ្លួន។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំបន្តនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា