ដោយខឹងដឹកស្រាមកអោយយឺតយ៉ាវពេក ខណៈពេលនាក់យកស្រាមកឲ្យ ជនបរទេសម្នាក់ចាប់ក្បាលបុរសអ្នកដឹកអីវ៉ាន់ម្នាក់បោកនឹងរថយន្តបណ្តាលអោយបែកកញ្ចក់និងបែកក្បាលហូរឈាមពេញមុខភ្នំពេញ បុរសជនជាតិបទេសម្នាក់ កុម្មង់ស្រាមួយដប ហើយដោយសារតែអ្នកដឹកអីវ៉ាន់តាមអនឡាញម្នាក់ យឺត២នាទី បង្កទៅជាជម្លោះប្រតាយប្រតប់គ្នា ដោយជនបរទេសបានចាប់ក្បាលអ្នកដឹកអីវ៉ាន់បោកផ្ទប់នឹងកញ្ចក់រថយន្តមួយគ្រឿងបណ្តាលឱ្យបែកកញ្ចក់និងបែកក្បាលហូរឈាមពេញមុខ។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង២០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខខុនដូមួយកន្លែង ស្ថិតនៅតាមបណ្តាយផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។បើតាមសម្តីបុរសរងគ្រោះជាអ្នកដឹកអីវ៉ាន់តាមអនឡាញឱ្យក្រុមហ៊ុនឈ្មោះ (ញ៉ាម) បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ដោយអ្នកបង្កជាបុរសជនបរទេសបានកុម្មង់ស្រាមួយដបឱ្យដឹកយកទៅឱ្យនៅខុនដូមួយកន្លែងក្នុងខណ្ឌបឹងកេងកង។ ក្រោយមកបុរសរងគ្រោះក៏បានដឹកស្រាមួយដបនោះយកទៅដល់មុខខុនដូនោះ។ បន្ទាប់មកបុរសជនបរទេសរូបនោះបានចុះមកស្រែកឡូឡាដោយចោទទៅលើអ្នកដឹកអីវ៉ាន់តាមអនឡាញថា ដឹកមកយឺត២នាទី ក្រោយមកក៏កើតជាជម្លោះប្រតាយប្រតប់គ្នាធ្វើឱ្យបុរសជនបរទេសចាប់បុរសអ្នកដឹកអីវ៉ាន់បោកក្បាលផ្ទប់ទៅនឹងកញ្ចក់រថយន្តមួយគ្រឿង ដែលចតនៅក្បែរកន្លែងកើតហេតុ បណ្តាលឱ្យបែកកញ្ចក់ ចំណែកឯអ្នកដឹកអីវ៉ាន់អនឡាញវិញបានបែកក្បាលហូរឈាម និងបន្តវាយប្រតាយប្រតប់គ្នាពេញផ្លូវ ផ្អើលដល់សមត្ថកិច្ចខណ្ឌបឹងកេងកងចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកឃាត់ខ្លួនបុរសជនបរទេសនិងនាំអ្នកដឹកអីវ៉ាន់អនឡាញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី១ សាកសួរបន្ត។ ក្រោយពីសាកសួររួច បុរសជនបរទេសជាអ្នកបង្កក៏ព្រមសងថ្លៃការខូចខាត និងមើលរបួសអ្នករងគ្រោះ ដើម្បីបញ្ចប់រឿង។ករណីខាងលើនេះមិនគួឲ្យរួចខ្លួនឡើយ សំណងរដ្ឋបវយនី គឺបង់ប្រាក់សំណង ចំណែកប្រើហិង្សាជាបទព្រហ្មទណ្ឌ ត្រូវជាប់ពន្ឋធនាគារ ២ភាគបីទើបត្រឹមត្រូវ បើនាក់មានលុយមានអំណាច វាយតប់គេបណ្តាលឲ្យរងរបួសឬខូចខាតទ្រព្យសម្បត្តិទៅលើនាក់ដ៍ទៃ ហើយសម្របសម្រួលបង់ប្រាក់ ហើយរួចនោះ ចឹងថ្ងៃក្រោយពេលក្រោយនាក់ផ្សេងទៀតអាចយកធ្វើជាគំរូ នេះជាមតិ ទស្សនៈមហាជនតែប៉ុណ្ណោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា