ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ករណីបាក់ស្ពានដែកនៅស្រុកវាលវែងបណ្តាលឲ្យកកស្ទះចរាចណ៍ទៅមកមិនរួច
Sat,18 March 2023 (Time 06:21 AM)
ដោយ ៖ ប្រាក់វឿន (ចំនួនអ្នកអាន: 117នាក់)

បាក់ស្ពានដែកមួយដែលឆ្លងកាត់ស្ទឹង.នៅស្រុកវាលវែងបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ទៅមកមិនរួច

ខេត្តពោធិ៍សាត់
នៅថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍មួយធ្វើឱ្យបាក់ស្ពានដែកមួយដែលឆ្លងកាត់ស្ទឹង លោកវរសេនីយ៍ឯក.ធាង ឡេង អធិការ នគរបាលស្រុកវាលវែង បានឱ្យដឹងតាមទូរស័ព្ទថា ករណីខាងលើនេះបានកើតឡើងនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ករណីនេះបង្កឡើងដោយរថយន្តចិនដឹកថ្មក្លាវ៉ែត បើកបរដោយឈ្មោះ.វី ប៊ុនធឿន. ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន RB ធ្វើផ្លូវជាតិលេខ១០ថ្មី ករណីនេះមិនបង្កឱ្យមានរបួសដល់អ្នកបើកបរឬអ្នកដទៃនោះឡើយ ។

លោកវរសេនីយ៍ឯក.ធាង ឡេង អធិការ នគរបាលស្រុកវាលវែងបានឱ្យដឹងទៀតថា ក្រុមហ៊ុនចិន RB កំពុងយករថយន្តស្ទូចមកស្ទូចរថយន្តបង្កចេញពីស្ពាន ចំណែកឯការធ្វើចរាចរណ៍គឺអាចធ្វើទៅបាននៅលើស្ពានថ្មកំពុងសាងសង់ប៉ុន្តែបានតែរថយន្តតូចនិងម៉ូតូតែប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
1333 នាក់
ខែនេះ :
3710 នាក់
3 ខែនេះ :
11397 នាក់
សរុប :
339790 នាក់