ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ទំនាស់ក្នុងគ្រួសារក្លាយទៅជាបាញ់រះស្លាប់២រងរបួសធ្ងន់ម្នាក់បន្ទាប់មកជនសង្ស័យបានបាញ់ស្លាប់ខ្លួនតាមក្រោយ
Tue,28 March 2023 (Time 03:32 PM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 140នាក់)

បន្ទាប់ពី បាញ់ប្រហារទៅលើក្រុមគ្រួសារខាងប្រពន្ធស្លាប់ពីរនាក់ និងប្រពន្ធរងរបួសធ្ងន់ បុរសជាប្ដីបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយស្លាប់ភ្លាម"

ខេត្តកំពង់ធំ
ទីបំផុត អ្វីដែលគាត់បាននិយាយ គឺគាត់បានធ្វេីមែន មូលហេតុគឺបញ្ហាក្នុងគ្រួសារ នេះមកពីសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរពេក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញស្រុក បានសហការណ៍ជាមួយជំនាញខេត្តចុះពិនិត្យកន្លែងកើតហេតុករណីបាញ់សម្លាប់ខ្លួនឯង ។

ឃាតកម្មបាញ់.សម្លាប់ខ្លួឯងនេះបន្ទាប់ពីបានប្រព្រឹត្តបទល្មើស នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០ និង ២០នាទី នៅផ្ទះជនរងគ្រោះភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ ស្រុកតាំងគោគ មានករណីឃាតកម្មដែលបង្កឡេីងដោយ
ជនសង្ស័យឈ្មោះទឺម សុវណ្ណធារិទ្ធ ភេទប្រុសអាយុ២៩ឆ្នាំស្រុកកំណេីតនៅខេត្តសៀមរាបបច្ចុប្បន្នរស់នៅភ្នំពេញផ្លូវ២០០៤(បូរីសឡាមុខរបរជាងចាក់សក្កិនិងស្រោបបន្តោងព្រះ បានធ្វេីសកម្មភាពយកអាវុធបា.ញ់.ទៅលេីក្រុមគ្រួសារជនរងគ្រោះដែលកំពុងអង្គុយលេងជុំគ្នានៅក្រោមផ្ទះបណ្តាលអោយស្លា.ប់២នាក់និងរបួសធ្ងន់ម្នាក់ ៖

១-ឈ្មោះសួស ផាត ភេទស្រី អាយុ៥៦ឆ្នាំ(ស្លាប់)ត្រូវជាយាយ របស់(ហៀង រតនា)។
២-ឈ្មោះហៀង សុធីន ភេទប្រុស អាយុ១០ឆ្នាំ(ស្លាប់)ត្រូវជាប្អូនបង្កេីត របស់(ហៀង រតនា)។
៣-ឈ្មោះហៀង រតនា ភេទស្រី អាយុ១៨ឆ្នាំត្រូវជាប្រពន្ធជនសង្ស័យ។
ក្រោយពីធ្វេីសកម្មភាពរួចជនសង្ស័យបារត់គេចខ្លួនបាត់។
- មូលហេតុៈ មានទំនាស់ក្នុងគ្រួសាររស់នៅមិនចុះសំរុងគ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
120 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
1426 នាក់
ខែនេះ :
3803 នាក់
3 ខែនេះ :
11490 នាក់
សរុប :
339883 នាក់