ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
លោកឃួន រិទ្ឋ ជានាយរងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតយកចិញ្ចើមផ្លូវជួលឲ្យនាក់លក់ដូរនិងឲ្យនាក់ម៉ូតូឌុបចតលើចិញ្ចើមផ្លូវ នាក់លក់ដូរនិងនាក់រត់ម៉ូតូឌុបបង់លុយប្រចាំខែ កំពុងដើរតួនាទីខុសមុខជំនាញ
Mon,10 April 2023 (Time 12:54 PM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 144នាក់)

#ក្រុងប៉ោយប៉ែតច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
ព្រឹកថ្ងៃទី៨ មេសា ២០២៣ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានភាពរញ៉េរញ៉ៃ មាននាក់រត់ម៉ូឌុបដាក់ខែ និងមានតូចលក់ដូរឥវ៉ាន់លើចិញ្ចើមផ្លូវបង់ខែឲ្យទៅនគរបាលអន្តោប្រវេសន៍ជារៀងរាល់ខែ បងប្អូនមីងមាពុកម៉ែ ចង់ដឹងបញ្ហាខាងលើនេះអត់ តើនាក់ណាខ្លះពាក់ព័ន្ឋករណីខាងលើនេះ
ផ្លូវស្មើជើងរៀបឥដ្ឋ ចាប់ពីរង្វង់មូលទៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ លោក គាត ហ៊ុល អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែត លោកជានាក់រៀបចំដាក់ឥដ្ឋកាឡាការ៉ូ សម្រាប់ទុកឲ្យភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរចេញចូលឆ្លងដែនទៅមកអស់ប្រាក់ច្រើនណាស់ដើម្បីកែលំអរមុខមាត់ប្រទេសជាតិឲ្យមានបរិស្ថានល្អរ និងសម្រួលដល់ចរាចរណ៍ មិនឲ្យមានការកកស្ទះនិងឲ្យសោភណ្ឌភាពសាកសម្សមជាប្រទេសកំពុងអភិវឌ្ឍន៍
លោកអភិបាលខិតខំប្រឹងប្រែងសំអាតនិងរួមមានអនាម័យ បែជាឃួន រិទ្ឋ នគរបាលអន្តោប្រវេសន៍ជានាក់ពង្រាយបង្កឲ្យនាក់រត់ម៉ូតូឌុបនិងបែជាជួលឲ្យនាក់លក់ដូរនៅលើចិញ្ចើមផ្លូវទៅ។សូមបញ្ជាក់ផងដែរថាកន្លែងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មាននាក់រត់ម៉ូតូឌុបនិងម៉ូតូនិងនាក់រត់ម៉ូតូផុស្អេបនៅទីនោះដាក់ខែឲ្យទៅ លោក ឃួន រិទ្ឋ ជានគរបាលអន្តោប្រវេសន៍កន្លងទៅក្រុមអ្នកសារព័ត៌មានក្នុងស្រុកបានចុះផ្សព្វផ្សាយពីសកម្មភាពជាហូរហែ ហើយក៍បានលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានសម្រួលឲ្យម៉ូតូឌុបនិងម៉ូតូផុស្អេប មិនឲ្យរត់នៅទីនោះ
ប៉ុន្តែតែម៉ូតូឌុបគ្រាន់តែថយមួយចំហានមកក្រោយប្រមាណជា៣០ម៉ែត្រតែប៉ុណ្ណោះ ហើយម៉ូតូឌុបនោះបែជាឈប់នៅលើចិញ្ចើមផ្លូវទៅវិញធ្វើឲ្យមានភាពរញ៉េរញ៉ៃខូចសណ្តាប់ធ្នាប់ ប្រភពច្បាស់ការបានឲ្យដឹងថានាក់គ្រប់គ្រងនៅទីនោះ គឺឈ្មោះលោក ឃួន រិទ្ឋ ជានាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានឲ្យនាក់រត់ម៉ូតូឌុបនិងនាក់លក់ដូរនៅលើចិញ្ចើមផ្លូវបង់ប្រាក់ជារៀងរាល់ខែ ក្នុង១តូប
នីមួយៗត្រូវបង់ប្រាក់ជារាងរាល់ខែចំនួន១៥០០០បាត ហើយនាក់លក់នៅលើចិញ្ចើមផ្លូវនោះមានចំនួន៥តូច បើគិតជាលុយលោក ឃួន រិទ្ឋ ប្រមូលលុយពីនាក់រត់ម៉ូតូឌុបនិងនាក់លក់ដូរឥវ៉ាន់លើចិញ្ចើមផ្លូវក្នុងមួយខែៗរាប់សិបមុឺនលុយបាត មិនទាន់និយាយអំពីនាក់រត់ម៉ូតូផុស្អេបផង។ ព្រឹកនាថ្ងៃទី ៨ មេសា នេះទស្សនៈមហាជន បានខលរាយការណ៍ជូន លោក គាត ហ៊ុល អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែត លោកបានប្រាប់ថាជាប់រវល់សិក្ខាសាលានៅឯភ្នំពេញ លោកបានលាន់មាត់ថាដល់ កហើយ៕ដោយទស្សនៈមហាជន ធីម ថា ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
114 នាក់
ម្សិលមិញ :
94 នាក់
សប្តាហ៍នេះ :
1011 នាក់
ខែនេះ :
3833 នាក់
3 ខែនេះ :
11494 នាក់
សរុប :
340093 នាក់