ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
លេងបាញ់ទឹកក្នុងប្រពៃចូលឆ្នាំប្រពៃណីជាតិខ្មែរតាំងពីសម័យឆ្នាំ១២០៦មកម្លេះមិនមែនចម្លងពីបរទេសឡើយ
Mon,17 April 2023 (Time 02:51 PM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 144នាក់)

ការលេងជះទឹកនេះមិនមែនខ្មែរចម្លងពីប្រទេសជិតខាងទេ តែខ្មែរអាចនឹងបំបែកចេញដោយប្រយោលពីពិធីស្រង់ទឹកព្រះបដិមា និងស្រង់ទឹកព្រះរស់-មាតាបិតា ហៅថាលាងជម្រះបាប។ យោងតាមកំណត់ត្រាលោក ចូវតាខ្វាន់ អ្នកការទូតរាជវង្សយ័ន បានមកទស្សនកិច្ចពីទំនៀមទម្លាប់វប្ប:ធម៌អ្នកស្រុកចេនឡាអំឡុង ឆ្នាំ១២០៦, លោកបានសរសេររៀបរាប់ពីពិធីសង្ក្រាន្ដបារព្ធដោយជនជាតិខ្មែរ ចាប់ផ្ដើមតាំងពីជំនាន់ព្រះបាទ សូរ្យវរ្ម័នទី១ រហូតដល់ព្រះបាទជ័យវរ្ម័នទី៧

លោកបានចងក្រងខុសដល់ទី២ដងសម្រាប់បុណ្យនេះ៖
លើកទី១លោកច្រឡំថា ជាបុណ្យជះទឹក
លើកទី២លោកច្រឡំថា ជាបុណ្យរដូវក្ដៅ
និងចុងក្រោយ ទើបលោកជាក់លាក់ហើយចងក្រងថា បុណ្យសង្ក្រាន្ដ។

ប៉ុន្តែពិធីនេះត្រូវរលត់ទៅវិញដោយសារប្រទេសមានសង្គ្រាមផ្ទៃក្នុងពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ប្រទេសស្រាកស្រាន្ដក៏ចាប់ផ្ដើមប្ររព្ធពិធីសង្គ្រាន្ដនេះឡើងវិញ។

រីឯការលេងប៉ាតម្ស៉ៅ ខ្ញុំសន្និដ្ឋានថាក៏មានតាំងពីបុរាណដែរ ព្រោះតាមរឿងព្រេងនិទានចូលឆ្នាំខ្មែរ គឺទាក់ទងទៅនិងសាសនាហិណ្ឌូផងនិងសាសនាព្រះពុទ្ធផងដែលមានជំនឿទៅលើពួកទេវតា។ ក្នុងហិណ្ឌូសាសនាហៅថាបុណ្យ ( ហូលី ) គឺលេងប៉ាតលក្ខណ សំដៅដល់ម្ស៉ៅក្រហមនិងម្ស៉ៅលឿង។ ដូច្នេះការលេងជះទឹកនិងប៉ាតម្សៅ ប្រជាជនខ្មែរអាចនឹងបំបែក ឬក្លាយចេញពីការប្រារព្ធពិធីស្រង់ទឹកព្រះបដិមា ស្រង់ទឹកព្រះរស់ និងបុណ្យហូលីហិណ្ឌូសាសនា ដែលពិធីនេះតែងតែប្រារព្ធក្នុងថ្ងៃសង្គ្រាន្ដរៀងរាល់ឆ្នាំនេះឯង។

ទំនៀមពិធី៖
•ការតុបតែងដេគ័រផ្ទះ
•ទំនៀមផ្ជួរគោមផ្កាយ
•សែនទទួលទេវតា
•លេងល្បែងប្រជាប្រិយ
•ទំនៀមលេងជះទឹក និង ប៉ាតម្ស៉ៅ
•លេងល្បែងប្រពៃណីខ្មែរ
•រាំកំសាន្តសិល្បៈតន្ត្រី
•ពូនភ្នំខ្សាច់
•លាងជម្រះបដិមាព្រះ
•លាងជម្រះឪពុកម្ដាយ និង យាយតា
•លាងជម្រះព្រះសង្ឃ និង ចាស់ព្រឹទ្ធាចារ្យ
•ទំនៀមព្រះសង្ឃចេញស្រោចទឹក ថ្ងៃទី១៧
•ការដង្ហែរបដិមាព្រះ ថៃ្ងទី១៧

ប្រការមិនគួរលេងក្នុងពិធីជះទឹក និង ប៉ាតម៉្សៅ៖ ❎
ការលេងគប់ថង់ទឹក
ការលេងគប់ប៉េងប៉ោងទឹក
ការលេងបាញ់ទឹកទៅរកផ្ទៃមុខអ្នកដំណើរ
ការលេងជះទឹកសាប៊ូលើអ្នកដំណើរ
ការលេងបាញ់ទឹក និង ជះទឹកទៅលើអ្នកដំណើរ ដែលបានលើកដៃជាសញ្ញា បញ្ចាក់ពីការមិនយល់ព្រម
ការលេងបាញ់ទឹក និង ជះទឹក ទៅលើអ្នកដំណើរដែល ស្លៀកសំលៀកពាក់ទៅវត្ត ជាពិសេសប្រការលេងខុសឆ្គង ទៅលើអ្នកស្លៀកហូលផាមួង
ការចាប់ប៉ាតម៉្សៅហួសហេតុ បណ្ដាលឲ្យចូលបំពង់ខ្យល់ ដកដង្ហើម
ការប៉ាតម៉្សៅប៉ះពាល់ភ្នែក
ការលេងប៉ាតធ្យូង ប៉ះពាល់ទៅដល់សុខភាពស្បែក។
ដូចនេះ មិនគួរលេងបាញ់ទឹក ជះទឹក ឬ ប៉ាតម៉្សៅ ក្នុងប្រការហាមប្រាមដែលបានរៀបរាប់នៅខាងលើនេះទេ សូមលេងដោយក្រមសីលធម៌ និង សេចក្តីថ្លៃថ្នូរ ។

ប្រភពរូបបានពីម្ចាស់គណនីហ្វេសប៊ុក: សុភាសិត កាព្យខ្មែរ

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
1121 នាក់
ខែនេះ :
3810 នាក់
3 ខែនេះ :
11478 នាក់
សរុប :
339960 នាក់