ឃាតករដែលសម្លាប់ថៅកែអេតចាយទាំងម្តាយនិងកូនរត់គេច១៣ឆ្នាំត្រូវបាននគរបាលចាប់ខ្លួនបានហើយ
អស់រយ:ពេល១១ឆ្នាំក៏ដោយនៅតែមិនរួចខ្លួនពីសំណាញ់ច្បាប់ឃាតករដៃឆៅម្នាក់ អា.ករ.សម្លាប់ថៅកែអេដចាយពីរនាក់ម្តាយនិងកូនកាលពី ១១ឆ្នាំមុននៅក្រុងបាត់ដំបង ពេលនេះត្រូវកម្លាំងសមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនបានហើយ!!!
(ខេត្តបាត់ដំបង)៖ឃាត.ករដៃឆៅម្នាក់ ក្រោយពីសម្លាប់.ថៅកែអេតចាយម្ដាយនិងកូនស្រីយ៉ាងសាហាវព្រៃផ្សៃនៅក្នុងក្រុងបាត់ដំបង បានរត់គេចអស់រយៈពេល១១ឆ្នាំ ហើយពេលនេះទើបត្រូវកម្លាំងនគរបាលខេត្តតាកែវ ចាប់ខ្លួនប្រគល់ឲ្យកម្លាំងស្នងការខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៤ មេសា តាម <ដីកាបង្គាប់ឲ្យចចាប់ខ្លួន> របស់ចៅក្រមសាលាដំបូងខេត្តបាត់ដំបង ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក គឹម រ៉ាវី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៣ ជនត្រូវឈ្មោះ ច្រាញ់ អឿម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ជននេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តធ្វើការចោទប្រកាន់ពីបទ «ឃាតកម្ម» ដែលប្រព្រឹត្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង (សម្លាប់ថៅកែអេតចាយ ម្ដាយនិងកូនស្រី)។
បើតាមចម្លើយបឋមរបស់ជនត្រូវចោទឈ្មោះ ច្រាញ់ អឿម នេះ បានសារភាពថា កាលនោះ ខ្លួនពិតជាបបាបានសម្លាប់ថៅកែអេតចាយរបស់ខ្លួនពីរនាក់ម្ដាយនិងកូនស្រីននោះពិតប្រាកដមែន។ ប៉ុន្តែជននេះមិនបានបញ្ជាក់ប្រាប់ពីមូលហេតុទេ តែបានរៀបរាប់ថា ក្រោក្រោម្លាប់ថៅកែអេតចាយ ខ្លួនបានព្យាយាមរត់គេចទៅកាន់ប្រទេសថៃ រហូតដល់អំឡុងឆ្នាំ២០២០ចំពេលផ្ទុះជំងឺ «កូវីដ១៩» ទើបខ្លួនលួចត្រឡប់ចូលប្រទេសកំណើតវិញ ។
ឃាតករដៃឆៅម្នាក់នេះបានបញ្ជាក់ដែរថា ពេលត្រឡប់ចូលប្រទេសកំណើតវិញ ខ្លួនមិនបានស្នាក់នៅខេត្តបាត់ដំបងទេ គឺគេចទៅសំងំរស់នៅជាមួយប្រពន្ធនៅឯខេត្តតាកែវ (កន្លែងចាប់ខ្លួន) រហូតមកដល់ថ្ងៃសមត្ថកិច្ចតាមចាប់ខ្លួនបាននៅពេលនេះ ។