បុរសម្នាក់ចូលព្រៃរកបេះបន្លែលក់ ជាន់ម៉ីនផ្ទុះរងរបួសជើងទាំងពីរខេត្តបន្ទាយមានជ័យ៖ស្រុកអូរជ្រៅ ពិតជាគួរឲ្យសង្វេក បុរសម្នាក់បណ្ដើរឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែន ដើម្បីបេះបន្លែស្លឹកព្រិចនិងប្រដេញសត្វយកមកឲ្យម្ដាយលក់ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ក៏ត្រូវជាន់ម៉ីនផ្ទុះ បណ្ដាលឱ្យជើងទាំងពីររងរបួសធ្ងន់ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ជនរងគ្រោះមានឈ្មោះលី លាក់ ភេទប្រុស អាយុ ៣៥ រស់នៅក្នុងបន្ទុកឪពុកម្ដាយនៅភូមិឃុំកើតហេតុខាងលើ បានរងរបួសដាច់ជើងស្ដាំ និងជើងឆ្វេងផងដែរ។សមត្ថកិច្ចប្រាប់ថា បុរសខាងលើមានគ្រួសារម្ដងរួចហើយ តែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឪពុកម្ដាយមានបងប្អូនប្រុស-ស្រី ៩នាក់ បានដើររកបេះស្លឹកព្រិច និងប្រដេញសត្វជារៀងរាល់ថ្ងៃ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីយកមកឲ្យម្ដាយលក់បានប្រាក់ទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារប្រចាំថ្ងៃ តែអកុសលក៏បានជាន់ម៉ីនសល់ពីសម័យសង្គ្រាម ម៉ាក k 58 ផ្ទុះរងរបួសធ្ងន់តែងម្ដង។ប្រភពព័ត៌មានបានឱ្យដឹងថា ឪពុកម្ដាយ រួមទាំងកូនដែលក្នុងគ្រួសារខាងលើក៏នាំគ្នាស៊ីឈ្នួលគេផងដែរ។ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចការពារព្រំដែនគោក សហការជាមួយអាធ្ញាធរក្នុងមូលដ្ឋាន ចូលទៅយកបុរសខាងលើទៅសង្គ្រោះនៅមន្ទីពេទ្យមង្គលបូរី៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា