ចង់សួស្នងការនគរបាលខេត្តកណ្តាល តើបានស្តាប់ប្រសាសន៍ សម្តេចជោនិងសម្តេចក្រឡាហោមដែរឬទេ បានជាល្បែងស៊ីសងតាមប្រព័ន្ឋ អនឡាញច្រើនក្នុងមូលដ្ឋាន
ល្បែងស៊ីសង បញ្ជាល់មាន់តាមអនឡាញ ជ្រកក្រោមផ្លាកឡូតូ ស្ថិតនៅ ភូមិក្រងស្វាយ ឃុំស្វាយអំពារ រីឯលោក អធិការដ្ឋាននគរបាលស្រុកមុខកំពូល រក្សាភាពស្ងៀមស្ងាត់ !
ចេញផ្សាយ: ថ្ងៃទី 25 /05 / 2023
កណ្តាល÷ ប្រភពពីប្រជាពលរដ្ឋ ឃុំស្វាយរំពារ ស្រុកមុខកំពូល បានបញ្ជាក់ឲ្យដឹងថា មានល្បែងបញ្ជាល់មាន់តាមអនឡាញភ្នាល់ចាក់លុយសុីសងខុសច្បាប់ ជ្រកក្រោម ផ្លាកឡូតូ បង្កប់ ល្បែង មាន់ជល់ online ជាច្រើនទីតាំង សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្តាល សម្ងំស្ងាត់ឈឹង
មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗ ទៅលេីលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្វាយរំពារ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនទាន់ចាត់វិធានការបង្រ្កាប នោះទេ ទិកឲ្យធ្វើអ្វីៗតាមអំពេីចិត្ត។
ប្រជាពលរដ្ឋរស់នៅភូមិក្រងស្វាយ ឃុំស្វាយរំពារ អំពាវនាវដល់ថ្នាក់នាំក្រសួងមហាផ្ទៃ ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យឡើងវិញជាបន្ទាន់ ចំពោះម្ចាស់បេីកល្បែងអនឡាញ ដេីម្បីបង្រៀនសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។