ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
លោកកែវផល្លាមន្ត្រីរដ្ឋបាលព្រៃឈើពួកបានបង្កការគ្រោះថ្នាក់ចរាចណ៍ដល់នាក់ដ៍ទៃនិងបុករះជាច្រើនកន្លែង
Thu,10 August 2023 (Time 08:32 AM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 132នាក់)

យោងតាមការចុះផ្សាយរបស់ ថា ÷ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ បើករថយន្ត-បុ-ក-រ-ះ 3កន្លែង ផ្អើលក្រុងសៀមរាប

កាលពីវេលាម៉ោង 14 និង 00 នាទីថ្ងៃទី 9 ខែសីហាឆ្នាំ 2023 លោក កែវ ផល្លា ដែលគេស្គាល់ថាជាមន្ត្រី រដ្ឋបាលព្រៃឈើស្រុកពួក ដែលស-ង្ស័-យ-ថាបានបើកបររថយន្តម៉ាក toyota highlander ពណ៌ទឹកប្រាក់ផ្លាកលេខភ្នំពេញ 2W-6201 ក្នុងស្ថានភាព-ស្រ-វឹ-ង បុ-ក-រុឺម៉កម៉ូតូ នៅត្រង់ចំណុចភូមិទ្រាំង សង្កាត់ស្លក្រាម រួចព្យាយាមរត់គេចទាំងស្ថានភាព-បែ-ក-ក-ង់មុខផ្នែកខាងស្ដាំ ត្រូវបានប្រជាពលរដ្ឋតាមឃាត់បាន នៅត្រង់ចំណុចខាងកើតផ្សារកុងតឺន័រ៦០ម៉ត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លុកក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៍បានដោះស្រាយសំណងជូនភាគីរុឺម៉កម៉ូតូនៅចំពោះមុខសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប។
ដោយឃើញភាគីសងខាងត្រូវរូវគ្នាហើយនោះ សមត្ថកិច្ចក៏អនុញ្ញាតឱ្យ អ្នកបើកបររថយន្តបន្តដំណើរទៅមួយទៀត ទាំងដែលរថយន្តនៅបែកកង់មុខខាងស្ដាំនៅឡើយ។ ប៉ុន្មាននាទីក្រោយមក បន្ទាប់ពីធ្វើដំណើរបានប្រហែល 500 ម៉ែត្រ ក្នុងស្ថានភាពរថយន្តបែកកង់ ហើយអ្នកបើកបរក៏សង្ស័យស្រវឹងទៀតនោះ រថយន្តក៏បានបន្តទៅ-បុ-ក-រ-ះ ប៉ុស្តិ៍យាមរបស់មណ្ឌលចត្តាឡីស័ករាបដល់ដី ប៉ុន្តែរថយន្តនៅតែអាចបន្តដំណើរទៅមុខទៀត រហូតទៅបុកនឹងរុឺម៉ក ដែលគេដាក់តាំងលក់ ហើយថែមទាំងបុកត្រូវ រថយន្ត Land Rover discovery ពណ៌ប្រផេះក្រម៉ៅ ផ្លាកលេខ ភ្នំពេញ 2Y-0088 បណ្ដាលអោយរោងការខូចខាតមួយគ្រឿងផងដែរ។ ហើយចំណែករថយន្តបង្ក ក៏រងការ-ខូ-ច-ខ-ា-ត-ផ្នែកខាងមុខយ៉ាង-ដំ-ណំ នឹងមិនអាចបន្តទៅមុខទៀតបាននោះឡើយ។
ឃើញសភាពមិនស្រួលបែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ចុះមកទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង ស្ទូចយកវត្ថុតាងទាំងអស់ រួមទាំងអ្នកបើកបររថយន្តបង្ក ទៅកាន់ស្នាក់ការចរាចរណ៍ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុង-ហេ-តុកា-រ-ណ៍នេះពុំមានបណ្ដាលឲ្យនរណាម្នាក់រ-ង-រ-បួ-សនោះទេ។
ជុំវិញករណីនេះ អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី បានធ្វើការទំនាក់ទំនង ទៅកាន់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប៉ុន្តែនៅពុំទាន់ទទួលបានចម្លើយតបនៅឡើយទេ។
ដោយឡែក លោក កែវ ផល្លា ក៏នៅមិនទាន់អាចធ្វើការទំនាក់ទំនងបាននៅឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
119 នាក់
ម្សិលមិញ :
80 នាក់
សប្តាហ៍នេះ :
856 នាក់
ខែនេះ :
4089 នាក់
3 ខែនេះ :
11465 នាក់
សរុប :
351734 នាក់