ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
រដ្ឋបាលក្រុងប៉ោយប៉ែតកិច្ចប្រជុំវិរៈ៤ចំណុចស្តីពីរៀបចំសណ្តាប់ធ្នាប់និងភូមិសុវត្ថិភាពឃុំសុវត្ថិភាពនិងចិត្តទុកដាក់ក្នុងមូលដ្ឋាន
Fri,25 August 2023 (Time 01:56 PM)
ដោយ ៖ អ្នកស្រី កែនធារៈ (ចំនួនអ្នកអាន: 127នាក់)

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បើកកិច្ចប្រជុំលើរបៀបវារៈ ចំនួន៤

ខេត្តបន្ទាយមានជ័យ: លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត និងជា
អភិបាលនៃគណៈអភិបាលក្រុង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ក្នុងរបៀបវារៈ ចំនួន៤រួមមាន
១.ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
- ការងារចុះកាត់សំយ៉ាប ដែលរំលោភលើចំណីផ្លូវ រៀបចំបណ្តាញលូររំដោះទឹក
- ការងារក្មេងទំនើង
- បញ្ហាចោរកម្ម ចោរលួច ចោរប្លន់ ចោរឆក់
២.ត្រៀមសម្រាប់កិច្ចប្រជុំ BLO (ថ្ងៃទី០១ កញ្ញា ២០២៣)
-ចាត់អ្នកចូលរួមប្រជុំ និងត្រៀមរបាយការណ៍សម្រាប់រាយការណ៍
៣.ក្ដាប់របាយការណ៍តាម បណ្តារអង្គភាព និងការិយាល័យចំណុះ
៤.បញ្ហាផ្សេងៗ ។

នៅក្នុងកិច្ចប្រជុំនោះដែរលោក គាត ហ៊ុល បានមានប្រសាសន៍បញ្ជាក់ទៅកាន់អង្គប្រជុំទាំងមូលថា បញ្ហាចុះអនុវត្តទៅលើការកាត់សំយាប ស្លាកយីហោ និងលក់ដូរលើចំណីផ្លូវសាធារណៈ ស្ថិតនៅក្នុងទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានស្នើសុំគោលការណ៍ និងផ្នែកច្បាប់រួចរាល់អស់ហើយ រង់ចាំតែថ្ងៃកំណត់ចុះអនុវត្តតែប៉ុណ្ណោះ ហើយការចុះធ្វើនោះទៀតសោត មិនមានការយោគយល់នោះទេ ពោលគឺស្មើភាពគ្នាទាំងអស់ ដើម្បីទីក្រុងល្អ ស្អាត ឱ្យសាកសមជាឈ្មោះទីក្រុង ។ក្នុងនោះលោក គាត ហ៊ុល ក៏បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ សូមមានការយោគយល់និងចូលរួមទាំងអស់គ្នា ដើម្បីក្រុងរបស់យើងស្អាត ។
លោក គាត ហ៊ុល បញ្ជាក់ទៀតថា ការចុះរៀបចំរបស់អាជ្ញាធរក្រុងនេះមិនមែនធ្វើដើម្បីអ្នកណាម្នាក់នោះទេ គឺធ្វើដើម្បីសង្គម និងមុខមាត់ប្រទេសជាតិយើងទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
199 នាក់
ម្សិលមិញ :
80 នាក់
សប្តាហ៍នេះ :
936 នាក់
ខែនេះ :
4169 នាក់
3 ខែនេះ :
11545 នាក់
សរុប :
351814 នាក់