ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ប្រជាពលរដ្ឋសម្រុកដឹកជញ្ជូនអុសចេញពីព្រៃឡង់ដើម្បីលក់ឲ្យឈ្មួញដ៍មានឥតពលម្នាក់នៅក្នុងខេត្តកំពង់ធំ
Sat,26 August 2023 (Time 06:24 PM)
ដោយ ៖ អ្នកស្រី កែនធារៈ (ចំនួនអ្នកអាន: 125នាក់)

ខេត្តកំពង់ធំ
ឈ្មួញសម្រុកដឹកអុសចេញពីព្រៃឡង់ក្នុងឃុំបឹងល្វាស្រុកសន្ទុក១ថ្ៗងៃមិនតិចជាង៣០កាឡេថង មន្ត្រីរដ្ឋបាលព្រៃឈើនិងបក្សពួកធ្វើមិនដឹងមិនឮ?
ចុះផ្សាយទី២៥ សីហា ២០២៣
ឈ្មួញសម្រុកដឹកអុសចេញពីព្រៃឡង់ក្នុងឃុំបឹងល្វាស្រុកសន្ទុក១ថ្ងៃមិនតិចជាង៣០កាឡេថង ក្រោមខ្សែភ្នែកពួកមន្ត្រីរដ្ឋបាលព្រៃឈើ
ព្រៃអង់តែនកំពុងរងការកាប់រានទន្ទ្រានព្រៃឈើដើម្បីវាទយកដីរាប់ឆ្នាំមកហើយ រហូតមកដល់ពេលបច្ចុប្បន្នក៏នៅតែមានការដឹកជញ្ជូនឈើដូចហែរកឋិន មិនក្រោម២០ កាឡេថងទៅ ២៥កាឡេថង នោះទេក្នុង១ថ្ងៃ។ រីឯអាជ្ញាធរដែនដីមូលដ្ឋាន,ក៏ដូចជាស្ថាប័នជំនាញ,កម្លាំងសមត្ថកិច្ចសំងំស្ងៀមពុំមានសកម្មភាព ទប់ស្កាត់ការពារ ឬបង្ក្រាបសោះឡើយ។ បើតាមពលរដ្ឋមើលឃើញថា វាជាការត្រូវរូវគ្នានាំឲ្យមានការកាប់បំផ្លាញព្រៃឈើនិងកសាងបទល្មើសព្រៃឈើនោះ។

ជាក់ស្ដែងសកម្មភាពដឹកជញ្ជូនឈើអុសម៉ែត្រស្រស់ៗ ឈើស្រឡៅមុខកាត់១២ និងឈើមូលធំៗ ចេញពីព្រៃអង់តែន តាមច្រក ៣៥ អូរអន្ទ្រោក និងតាមច្រករបៀងផ្សេងៗទៀត ឆ្លងកាត់ទឹកដីឃុំត្រពាំងឬស្សី ស្ថិតក្នុងដែនសមត្ថកិច្ច សង្កាត់រដ្នបាលព្រៃឈើក្រយា ឆ្លងកាត់មុខផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មយ៉ាងរលូនរៀងរាល់ថ្ងៃ យកទៅលក់ចែកចាយនិងស្តុបនៅភូមិដំណាក់ ភូមិចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពរាយការណ៍ថាសកម្មភាពកាប់ឈើអស់កំពុងធ្វើឡើងនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
យោងតាមប្រភពប្រជាពលរដ្ឋ មន្ត្រីរាជការ,បានរិះគន់នូវភាពអសកម្មរបស់មន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួន ដែលមិនអនុវត្តតួនាទីរបស់ខ្លួនក្នុងការការពារ ថែរក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស ផ្ទុយទៅវិញបែរជាបើក ដៃឲ្យដឹកជញ្ជូនឈើខួបប្រាំងខួបវស្សានិងដាក់កុងត្រូលចាំយកលុយពីបទល្មើស មិនដែលឃើញចុះបង្ក្រាបយកស្មាដៃម្ដងណាឡើយ។ ព្រៃនៅក្នុងតំបន់អង់តែន កំពុងរលំរលាយហិនហោចជាបណ្ដាំៗដែលពួកមន្ត្រីរដ្ឋបាលព្រៃឈើ និងបរិស្ថានកំពុងបោះទីស្នាក់ការនៅតំបន់វាលរហោស្ថាននោះជាបណ្ដើរៗហើយ។

លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មពុំអាចទាក់ទង តាមទូរសព្ទឬប្រព័ន្ធតេឡេក្រាមបានទេដោយសារតែទូរសព្ទជាប់ប្រព័ន្ធរវល់រហូត។ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
197 នាក់
ម្សិលមិញ :
80 នាក់
សប្តាហ៍នេះ :
934 នាក់
ខែនេះ :
4167 នាក់
3 ខែនេះ :
11543 នាក់
សរុប :
351812 នាក់