ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ដីព្រះរាជក្រិតត្រូវបានឈ្មួញបំពានឈូសឆាយយកធ្វើជាកម្មសិទ្ឋប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាតខណ្ឌរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថា អោបដៃឈមើលសង្ស័យមានផលប្រយោជន៍ទេដឹង
Thu,03 August 2023 (Time 12:04 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 77នាក់)

ព្រះវិហារ
ប៉ិនប្រសប់ឆ្ពិនភ្នែកថ្នាក់ដឹកនាំយកដីព្រះរាជក្រឹត្យធ្វើជាកម្មសិទ្ធិរបស់ខ្លួន តើលុបព្រះរាជក្រឹតតាមរបៀបណា.?
03/08/23
ដីព្រះរាជក្រឹត្យភ្នំព្រះលានចំនួនជាង៣០០ហិចតាក្លាយជាដីមានប្លង់ ទីកន្លែងដែលឈូសឆាយដីព្រៃភ្នំព្រះលាន ស្ថិននៅក្នុងឃុំរមណី ស្រុករវាង ខេត្តព្រះវិហារ ក្លាយជាប្រធានបទក្ដៅសម្រាប់មហាជន រង់ចាំមើលតើក្រសួងពាក់ព័ន្ធទាំងអស់អាចបង្កើតក្រុមអធិការកិច្ចចុះមកស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើដីព្រះរាជក្រឹត្យភ្នំព្រះលាននេះ មិនធម្មតាដីព្រៃព្រះរាជក្រឹត្យបានក្លាយជាដីមានប្លង់ មិនដឹងថាជំនាញភូមិបាលដីនឹងមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តព្រះវិហារ ចេះលេងល្បែងឆ្ពិនភ្នែកដល់ម្លឹងៗសោះ។

បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅដឹកអុសព្រៃនៅកន្លែងដីព្រៃភ្នំព្រះលាន បានបញ្ជាក់ថាកាលពីឆ្នាំ 2022 ដំបូងឡើយដីព្រៃព្រះរាជក្រឹតភ្នំព្រះលាន នេះ
ក្រុមឈ្មួញបានធ្វើសកម្មភាពជួលប្រជាពលរដ្ឋជាច្រើនអ្នកចូលទៅធ្វើសកម្មភាពកាត់ហ្នឹងកម្លាំងមនុស្សហើយអានឹងម៉ាស៊ីនត្រង់ស៊ីន័រ រួចហើយបានធ្វើសកម្មភាពដុតព្រៃដែលកាប់រួចកម្ទេចចោល ដើម្បីយកដីព្រៃភ្នំព្រះលាននេះធ្វើជាកម្មសិទ្ធិរបស់ខ្លួន អ្វីដែលមហាជនមិនយល់ត្រង់ថាដី ព្រៃព្រះរាជក្រឹត មូលហេតុអីបានក្លាយទៅជាដីមានប្លង់រឹង។

ជាធម្មតាការឃុបឃិតគ្នាជាប្រព័ន្ធបែបនេះ អ្នកដែលមានចិត្តលោភលន់ ពូកែជ្រើសរើសយកអ្នករត់ការ ដីព្រៃឲ្យក្លាយជាដីមានប្លង់ ដីព្រះរាជក្រឹត្យឲ្យក្លាយជាដីមានប្លង់ ពិតជាមិនធម្មតាទេ ចំណុចនេះហើយបានជាមហាជនព្រមទាំងអង្គការសង្គមស៊ីវិល សូមសំណូមពរទៅគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ មេត្តាបង្កើតជាអធិការកិច្ចចុះស៊ើបអង្កេតតើអ្នកណាជាអ្នករំលាយព្រះរាជក្រឹត្យដីភ្នំព្រះលាននេះដើម្បីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។
ចំណុចសំខាន់ជាងគេគឺមន្ទីររៀបចំដែនដីរូបនីយកម្មនិងសំណង់ខេត្តព្រះវិហារ អភិបាលស្រុករវាង និងអ្នកគ្រប់គ្រងដើម្បីឲ្យគ្រឿងចក្រធ្វើសកម្មភាពហើយផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងគឺមានឈ្មោះ លោកយី សុីណាត
ការរិះគន់ដើម្បីស្ថាបនា យើងខ្ញុំនឹងរង់ចាំការបកស្រាយគ្រប់មជ្ឈដ្ឋានតាមរបបនៃសារព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
91 នាក់
ម្សិលមិញ :
268 នាក់
សប្តាហ៍នេះ :
1018 នាក់
ខែនេះ :
4202 នាក់
3 ខែនេះ :
13201 នាក់
សរុប :
314271 នាក់