ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំបុកម៉ូតបណ្តាលឲ្យនាក់បើកបរបាត់បង់ជីវិត
Sun,06 August 2023 (Time 11:24 AM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 131នាក់)

បើកម៉ូតូបុ..ក.រថយន្ត ដែលម្ចាស់កំពុងឈប់ចុះនោម បណ្ដាលឱ្យស្លា..ប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យនៅឃុំចុងអំពិល ស្រុកកញ្ជ្រៀច!!!

ខេត្តព្រៃវែង៖ បុរសម្នាក់ បានបើកម៉ូតូម៉ាកវ៉េវ បុ..ក.រថយន្តដឹកដីពីក្រោយ ខណៈម្ចាស់រថយន្តដឹកដី ឈប់រថយន្តចុះនោម បណ្ដាលឱ្យរង.រ.បួ.ស.ធ្ងន់ និងបានស្លា..ប់.បា.ត់.ប.ង់.ជី.វិ..ត.ពេលបញ្ជូនដល់មន្ទីរពេទ្យហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ៤៥នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា ជនរងគ្រោះដែលបានស្លា..ប់.ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ណៃ ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ ពោធិ៍ចិនដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបើកម៉ូតូម៉ាកវេវឆ្លាម ពណ៌ក្រហម (គ្មានផ្លាកលេខ) លុះដល់ចំណុចកើតហេតុបានបុ..ក.ពីក្រោយរថយន្តម៉ាក ហ៊ីហិនដាយ ត្រាគោ ពណ៌ក្រហម ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-3384 បើកបរដោយឈ្មោះ វណ្ណា លឹមទាង ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងឈប់រថយន្ត ដើម្បីចុះនោម បណ្ដាលឱ្យភាគីខាងម៉ូតូរង.រ.បួ.ស.ធ្ងន់ និងស្លា..ប់បា.ត់.ប.ង់.ជី.វិ.ត.ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពចុងអំពិល ។

បច្ចុប្បន្ន អ្នកបើកបររថយន្ត ត្រូវបានឃា..ត់.ខ្លួន និងនាំមកអធិការដ្ឋាននគរបាលស្រុកកញ្ជៀច ដើម្បីសាកសួរ និងបំពេញនីតិវិធីតាមផ្លូវច្បាប់ ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
188 នាក់
ម្សិលមិញ :
80 នាក់
សប្តាហ៍នេះ :
925 នាក់
ខែនេះ :
4158 នាក់
3 ខែនេះ :
11534 នាក់
សរុប :
351803 នាក់