ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ម្តាយបង្កគ្រោះថ្នាក់ចរាចរណ៍ បុកជនរង្គ្រោះបណ្តាលឲ្យស្លាប់ហើយប្តឹងប្រពន្ឋសាច់ញាត្តិជនរងគ្រោះទៅតុលាការទៀត ចំណែកខាងតុលាការមិនទាន់ដោះស្រាយឲ្យជនរងគ្រោះផងបែជាទទួលពាក្យបណ្តឹងជនសង្ស័យទៀត
Wed,17 January 2024 (Time 06:43 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 128នាក់)

ករណីរថយន្ដ Jeep បុកកីឡាករវៃសីជម្រើសជាតិម្នាក់ស្លាប់នៅខណ្ឌទួលគោក! ម្ដាយជនបង្កប្ដឹងប្រពន្ធសព និងក្រុមគ្រួសារជនរងគ្រោះសរុប៤នាក់ ពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈ», ព្រះរាជអាជ្ញាចេញដីកាកោះហៅ នៅថ្ងៃទី២៤ ខែមករា
#readnewstv
(ភ្នំពេញ)៖ ករណីរថយន្ដទំនើប ម៉ាក Jeep បើកបុកកីឡាករវៃសីជម្រើសជាតិម្នាក់ស្លាប់ នៅខណ្ឌទួលគោកកាលពីពេលថ្មីៗកន្លងទៅ ចោលប្រពន្ធ និងកូនតូចឲ្យនៅកំព្រា នៅពេលនេះបានលេចេញរូបភាពថ្មីមួយទៀត និងមានការចែកចាយព្រោងព្រាតតាមបណ្តាញសង្គម នោះគឺម្តាយរបស់ជនបង្កបានដាក់ពាក្យប្តឹងប្រពន្ធសព និងសាច់ញាតិជនរងគ្រោះសរុប៤នាក់ ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» រហូតតំណាងអយ្យការចេញដីកាកោះ ទៀតផង។

ដីកាកោះ៤សន្លឹកដែលចេញដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម Facebook ព្រមជាមួយមតិរិះគន់ធ្លាក់មកជាបន្ដបន្ទាប់ ក្រោយឃើញថា ដើមបណ្ដឹងឈ្មោះ សុខ លីណា (ម្ដាយជនបង្ក) បានប្ដឹងទៅលើប្រពន្ធ និងសាច់ញាតិរបស់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសាររថយន្ដបុកស្លាប់ទៅវិញ។

ប្រពន្ធ និងសាច់ញាតិដែលត្រូវម្ដាយជនបង្កប្ដឹងទៅតុលាការនោះ សរុបចំនួន៤នាក់ រួមមាន៖ ទី១៖ឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី (ប្រពន្ធជនរងគ្រោះ), ទី២៖ឈ្មោះ សំរិទ្ធ សារុន ភេទប្រុស (ឪពុកធំជនរងគ្រោះ), ទី៣៖ឈ្មោះ សៀង មួយអេង ភេទស្រី (ប្អូនបង្កើតជនរងគ្រោះ) និងទី៤៖ឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី (ប្អូនបង្កើតជនរងគ្រោះ)។ ក្នុងដីកានោះ បានបញ្ជាក់ទៀតថា ធ្វើឡើងតាមបណ្ដឹងឈ្មោះ សុខ លីណា (ម្ដាយជនបង្ក) ពីបទ បរិហាកេរ្ដិ៍ជាសាធារណៈបរិហាកេរ្ដិ៍តាមសារព័ត៌មាន» និងបទ ជេរប្រមាថជាសាធារណៈ»។

លោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន បានកំណត់ឲ្យបុគ្គលទាំង៤រូប ដែលជាចុងចម្លើយនៃបណ្ដឹងនេះ ត្រូវចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដោយត្រូវទៅជាន់ទី២ បន្ទប់ «ព» នៃសាលាដំបូងរាជធានីភ្នំពេញ។

ថ្លែងប្រាប់ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោកស្រី គ្រុយ ឈិញលាំង ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជាក់ថា លោកស្រីដែលជាសាមីខ្លួន បានទទួលដីកាកោះ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ។ ប៉ុន្ដែដោយសារជាប់រវល់ លោកស្រីមិនទាន់អាចបញ្ជាក់ថា នឹងចូលទៅបំភ្លឺនៅថ្ងៃកំណត់ឬយ៉ាងណានោះទេ។

ទាក់ទិនករណីនេះ ពិសេសព្រមពេលជាមួយដីកាកោះដែលធ្វើឡើងតាមបណ្ដឹងរបស់ម្ដាយជនបង្កនោះ មតិរិះគន់ជាច្រើនពេញបណ្ដាញសង្គមតាមធ្លាក់មកជាបន្ដបន្ទាប់ ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមសុទ្ធ តែបង្ហាញនូវការហួសចិត្ត ហើយអ្នកខ្លះទៀតថា ទើបតែឃើញករណីនេះជាលើកទី១ ដែលភាគីជនបង្កបុកអ្នកដទៃបណ្ដាលឲ្យស្លាប់ ហើយប្ដឹងគេវិញថែមទៀតនោះ ទាំងដែលបុណ្យសព១០០ថ្ងៃមិនបានប្រព្រឹត្តទៅនៅឡើយ។

អ្នកប្រើប្រាស់បណ្ដាញសង្គម បានរំលឹកនូវពាក្យមួយឃ្លា ដែលគេអះអាងថា ជាការលើកឡើងដោយក្រុមគ្រួសាររបស់ជនបង្ក នៅពេលដែលជនបង្កកំពុងរត់គេចខ្លួនក្រោយបង្កហេតុ «បើប្ដឹងផ្ដល់នឹងខូចអនាគតទាំងអស់គ្នា»។ ពាក្យនេះត្រូវបានគេលឺនៅពេលដែលតំណាងភាគីជនបង្កយកលុយ១០០០ដុល្លារ ទៅចូលបុណ្យសពជនរងគ្រោះ ហើយបង្គាប់មិនឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងឡើយ។

ដោយឡែក សម្រាប់សាមីខ្លួនជនបង្កវិញ នៅពេលបង្កហេតុបណ្ដាលឲ្យអ្នកដទៃស្លាប់ហើយនោះ មិនព្រមទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ ពោលបានព្យាយាមរត់គេច រហូតរឿងរ៉ាវនេះផ្អើលដល់ថ្នាក់ដឹកនាំ ពិសេសលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ចេញមកអធិបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យជនបង្កចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកចាប់ខ្លួន។

រំលងបានមួយថ្ងៃ ក្រោយឃើញដីការបស់តំណាងអយ្យការ ស្រាប់តែក្រុមគ្រួសារជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បាននាំខ្លួនរូបគេមកជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលស្គាល់រាល់កំហុស ដែលខ្លួនបានប្រព្រឹត្ត ដោយបើករថយន្ដធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃស្លាប់បាត់បង់ជីវិត។ ក្រោយមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី រហូតចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចរាល់ហើយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយបន្សល់ទុកប្រពន្ធ និងកូនតូចម្នាក់ឲ្យនៅកំព្រា៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
58 នាក់
សប្តាហ៍នេះ :
797 នាក់
ខែនេះ :
3735 នាក់
3 ខែនេះ :
11200 នាក់
សរុប :
340389 នាក់