ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ប្រភពប្រាប់ថាទីតាំងមួយកន្លែងនៅមាត់អូរព្រំដែនថៃ បានលួចបើកល្បែងអនឡាញទ្រង់ទ្រាយធំអាជ្ញាធរនិងសមត្ថកិច្ចធ្វើប្រងើយកន្តើយ
Thu,04 January 2024 (Time 04:56 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 119នាក់)

#ក្រុងប៉ោយប៉ែត
ចុះផ្សាយថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤
ប្រភពប្រាប់ថានៅចំណុចមាត់អូរព្រំដែន មានល្បែងសុីសងបែបអេឡិចត្រនិច ហៅថាអនឡាញ ចូលតាមផ្លូវវិថីសំវិជ័យ ជាប់ព្រំដែន ប្រទេសថៃ ដែលស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កាលពីឆ្នាំ២០០០ អតីតៈ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច បានបញ្ជាឲ្យបិទល្បែងសុីសង(ខុសច្បាប់គ្រប់ប្រភេទ)រួមទាំងអនឡាញអេឡិចត្រូនិចនិងអិនណឺណែតទាំងក្រៅនិងក្នុងប្រទេស ទោះបីរដ្ឋាភិបាលរថ្មីមកកាន់ដំណែងជានាយករដ្ឋមន្ត្រី វិធានការបិទល្បែងស៊ីសងខុសច្បាប់ខាងលើនោះវានូវមានប្រសិទ្ឋភាពដដែល សម្តេចបានមានប្រប្រសាសន៍ថា អាល្បែងសុីសងខុសច្បាប់នេះវាគ្មានប្រាក់ចំណូលចូលរដ្ឋទេ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនវក់និងញៀនល្បែង លក់គោលក់ក្របីផ្ទះសម្បែងធីធ្លីជាដើម។ បន្ទាប់ពីសម្តេចបញ្ជាឲ្យបិទល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទភ្លាមៗនោះ លោកអ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ បានបង្កើតគណកម្មការ ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ ចាត់ចុះតាមបណ្តាលស្រុកនានា ក្នុងនោះក្រុងប៉ោយប៉ែត មានសមាសភាពទី១ លោកប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ជាប្រធាន លោក គាត ហ៊ុល អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែតជាប្រធាន លោកឩត្តម សេនីយ៍ត្រី អេង លីហួ ស្នងការរងនគរបាលខេត្តបន្ទាយមានជាសមាជិក លោក មិត្ត សំអាត មេបញ្ជាការរងអាវុធហត្ថខេត្ត ជាសមាជិក លោក នួននីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ជាសមាជិក លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ជាសមាជិក។ប្រភពបានប្រាប់ថាទីតាំងអនឡាញខាងលើនោះម្ចាស់វាជាជនបរទេស ចំណែក លោកឩត្តមសេនីយ៍ត្រី អេង លីហួ ស្នងការនគររងខេត្តបន្ទាយមានជ័យបានប្រាប់ សារព័ត៌មានទស្សនៈមហាជន តាមរយៈលេខទូរស័ព្ទ កាលពីព្រឹកម៉ោងប្រមាណជា១០និង៤នាទី នាថ្ងៃទី៤ ខែមករា លោកបានបញ្ជាក់ប្រាប់ថា ផ្ទះដែលនៅជាប់មាត់អូរព្រំដែនថៃនោះជាផ្ទះប្អូនជីដូនមួយរបស់លោកជាផ្ទះជួលឲ្យភ្ញៀវរស់នៅ
លោកបានបន្តទៀតថាបើមានបើកល្បែងសីសងខុសច្បាប់ អនឡាញមែននោះត្រូវតែឲ្យសមត្ថកិច្ចចុះបង្ក្រាបជាបន្ទាន់ហើយក៍ចុចបិទតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
64 នាក់
ម្សិលមិញ :
58 នាក់
សប្តាហ៍នេះ :
799 នាក់
ខែនេះ :
3737 នាក់
3 ខែនេះ :
11202 នាក់
សរុប :
340391 នាក់