ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
សមត្ថកិច្ចចំរុះបានឆ្មក់អាគារដ៍ធំមួយនៅច្រកទ្វារព្រំដែនអូរស្មាច់បានរំដោះបុក្គលិកចំរុះពូជសាស្តប្រុសស្រីប្រមាណជា១០០០០នាក់ដោយថៅកែចិនបង្ឃាំងឲ្យធ្វើការអនឡាញខុសច្បាប់
Thu,22 February 2024 (Time 03:53 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 122នាក់)

#ខេត្តឩត្តរមានជ័យជនអន្តោប្រវេសន៍ចំរុះជាតិសាសន៍ មកធ្វើការអនឡាញដោយខុសច្បាប់ប្រមាណជា ១៥០០០នាក់ កំពុងត្រូវបានបង្ឃាំង អោយធ្វើការងារអនឡាញដោយខុសច្បាប់ក្នុងអាគារចំនួន ១២ នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មួយ ចេញពីច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្ដឧត្ដរមានជ័យ សំណូមពរដល់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តា ជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ចំរុះជាតិសាសន៍ទាំងពីរភេទប្រហែល ១៥០០០នាក់ (មួយម៉ឺនប្រាំពាន់នាក់) កំពុងត្រូវបានបង្ឃាំង អោយធ្វើការងារអនឡាញខុសច្បាប់ នៅក្នុងអាគារចំនួន ១២ខ្នង ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អាគារ ដែលត្រូវបានថៅកែអនឡាញខុសច្បាប់របស់ជនជាតិចិនជួលចំនួន ១២អាគារ ក្នុងនោះ មានឈ្មោះអាគារដូចជា G.F.E.D.A .B MC.H.C.i.និងអាគារ ៩ជាន់ មានពីអាគារ មានជនអន្តោប្រវេសន៍ចំរុះ ជាតិសាសន៍ ទាំងពីរភេទមានចំនួនប្រហែល មួយម៉ឺនប្រាំពាន់នាក់ កំពុងត្រូវបានបង្ឃាំង បង្ឃាំអោយធ្វើការងារអនឡាញ កំពុងដង្ហោយហៅរកការជួយអន្តរាគមនិងសង្គ្រោះពីថ្នាក់ដឹកនាំ។

ព្រោះកន្លងមក មានការរត់គេច ចេញពីអាគារខាងលើ តែត្រូវបានសន្តិសុខដេញចាប់យកចូលវិញ មានការធ្វើទារុណកម្ម ទាត់ធាក់ និងឆក់ជាដើម។

សេចក្តីរាយការណ៍ បានបន្តថា ក្រុមជនអន្តោប្រវេសន៍រស់នៅក្នុងអាគារទាំងនោះ ពេលមានជំងឺ ត្រូវបានព្យាបាលដោយមានពេទ្យឈ្មោះ គីម សុខាយ ដែលគ្មានវិញ្ញាបនបត្រពេទ្យ ចូលទៅព្យាបាលដោយសេរី នៅក្នុងបរិវេណអាគារទាំង១២ ដែលយកតំលៃថ្លៃកប់ក្ដោង ក្នុងសេរ៉ូមមួយកំប្លោកយកថ្លៃពី ៤០ ទៅ ៥០ដុល្លារ និងចាក់ថ្នាំថែមបន្តិចបន្តួច យកថ្លៃជិត ១០០ដុល្លារ ពីជនអន្តោប្រវេសខុសច្បាប់ទាំងនោះ ដែលកំពុងរស់នៅដោយខុសច្បាប់ នៅក្នុងអាគារទាំង១២ ស្ថិតនៅភូមិអូស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អាគារខាងលើ ត្រូវបានថៅកែជនជាតិចិន ជួលរកស៊ី បង្ខាំងជនអន្តោប្រវេសន៍ខុសច្បាប់ ប្រព្រឹត្តនូវអាជីវកម្មអនឡាញមកជាច្រើនឆ្នាំមកហើយ ដោយមានអំពើហឹង្សា ធ្វើទារុណកម្ម ទាត់ធាក់ និងឆក់ជាដើម។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា រហូតមកទល់និងពេលនេះ អាគារទាំង១២ គេដាក់ថា ជាកន្លែងហាមឃាត់ សូម្បីតែសមត្ថកិច្ច ក៏មិនអនុញ្ញាតអោយចូលដែរ។

ជុំវិញករណីខាងលើ ពេទ្យឈ្មោះ គីម សុខាយ ដែលជាពេទ្យប្រចាំទទួលព្យាបាលជនអន្តោប្រវេសន៍ ខុសច្បាប់ទាំងនោះ បានលើកឡើងថា លោកធ្លាប់ចូលព្យាបាលម្ដងម្កាលតែប៉ុណ្ណោះ៕ ដកស្រង់ទាំងស្រុងដោយគេហទំព័រស្រទាប់យុវវ័យ។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
58 នាក់
សប្តាហ៍នេះ :
756 នាក់
ខែនេះ :
3694 នាក់
3 ខែនេះ :
11159 នាក់
សរុប :
340348 នាក់