ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមានជនជាតិចិនលួចលាក់បើកផលិតបារីខុសច្បាប់ជាយូឆ្នាំមកហើយចៅហ្វាយខេត្តកពង់ស្ពឺអត់ដឹងអីម៉ាតិច
Thu,29 February 2024 (Time 04:30 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 100នាក់)

ខេត្តតាកែវ : គេរកឃើញទីតាំងផលិតបារីខុសច្បាប់ ១កន្លែងស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលកំពុងដំណើរការផលិតយ៉ាងសកម្ម ដោយមានទី តាំងធំទូលាយ។

ប៉ុន្តែទីតាំងនេះមានការយាមការតឹងរឹង ដោយមិនអនុញ្ញាតឲ្យអ្នកកាសែតថតរូបភាពផ្ដេសផ្ដាស និងព្យាយាមមិននិយាយជាមួយអ្នកកាសែតនោះទេ។

ករណីនេះត្រូវគេសង្ស័យថា ឈ្មួញជាអ្នកផលិតបារីនោះ ថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងផលិតបារីនេះស្ថិតនៅលើផ្ទៃដីធំមួយជាឃ្លាំង អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមម្យ៉ាងតឹងរឹង។

បុរសជាសន្តិសុខព្យាយាម មិននិយាយឬធ្វើជាមិនដឹងរឿងអ្វីទាំងអស់ហើយនិងដេញអ្នកកាសែតមិនឲ្យថតរូបភាពទៀតផង។

មិនដឹងថា តើលោកភួន ឈីម អភិបាលស្រុកបាទី បានដឹងអំពីអ្វីដែលកំពុងកើត នៅក្នុងមូលដ្ឋានរបស់ខ្លួនដែរឬយ៉ាងណានោះទេ? ប៉ុន្តែប្រជាពលរដ្ឋ ឃុំកណ្ដឹងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សុទ្ធតែបានដឹងអំពីទីតាំងខាងលើផលិតបារី ហើយមិនអនុញ្ញាតឲ្យមាន ការចេញ,ចូលផ្ដេសផ្ដាសនោះឡើយ។

ប្រជាពលរដ្ឋខ្សឹបថា ទីតាំងផលិតបារីខាងលើនេះ ឃេីញមានរថយន្តប្រភេទទូរឬក៏ទ្រង់ចេញចូលៗជារៀងរាល់ថ្ងៃ ហើយរួចត្រូវបានធ្វេីដំណេីរឆ្ពោះទៅតាមផ្លូវជាតិលេខ២ ចូលទៅទីរួមខេត្ត តាកែវទំនងជានាំចេញទៅប្រទេសវៀតណាម តាមច្រកភ្នំដិនស្រុកគិរីវង់ ឬច្រកស្រុកបុរីជលសារ? ប្រភពបានឱ្យដឹងថា ទីតាំងផលិតបារីនេះមានការយាមកាមម៉ត់ចត់យ៉ាងតឹងរ៉ឹងមិនអនុញ្ញាតឲ្យមានប្រជាពលរដ្ឋចេញ,ចូលដើរក្បែរដោយសេរីនោះទេ។
យ៉ាងណាក៏ដោយសូមឯកឧត្ដម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្ត តាកែវ មេត្តាជ្រាបជាព័ត៍មាននឹងមានវិធានការក៏ដូចជាចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមេីលទីតាំងដែបានជំរាបខាងលេីផង។

បេីទីតាំងនោះត្រឹមត្រូវចាំបាច់អីខ្លាចអ្នកព័ត៍មាន!

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
74 នាក់
ម្សិលមិញ :
58 នាក់
សប្តាហ៍នេះ :
809 នាក់
ខែនេះ :
3747 នាក់
3 ខែនេះ :
11212 នាក់
សរុប :
340401 នាក់