ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ហាងលក់ឩបករណ៍ឆក់ត្រីបរៀបចំឯកសារបញ្ជូនខ្លួនទៅសាលាដំបូងខេត្តក្រចេះ
Fri,01 March 2024 (Time 12:37 PM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 94នាក់)

រកឃើញទីតាំងផលិត លក់ និងរក្សាទុកឧបករណ៍ឆក់ត្រីដ៏ធំមួយនៅផ្សារស្នួលខេត្តក្រចេះ

ខេត្តក្រចេះ ÷ សមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤បានចុះបង្រ្កាបទីតាំងផលិត លក់ និងរក្សាទុកឧបករណ៍ឆក់ដ៏ធំមួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ប្រតិបត្តិការ នេះធ្វើឡើង ដោយសមត្ថកិច្ចជំនាញអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមពីលោក សាម ណាល់ អភិបាលស្រុកស្នួល អធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ បានចុះបង្ក្រាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល។ ម្ចាស់ទីតាំងខាងលើមានឈ្មោះ សៀង សៀកត្រាយ សញ្ជាតខ្មែរ ភេទប្រុស អាយុ៣១ឆ្នាំ។
សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន អាំងវែកទ័រឆក់ត្រីប្រភេទស្រូប និងក្តៅនាំចូលពីប្រទេសចិន ចំនួន ២២គ្រឿង អាំងវែកទ័រកែច្នៃ(ឆក់ក្តៅ)ចំនួន១៥គ្រឿង ប្រអប់ឈើសម្រាប់កែច្នៃអាំងវែកទ័រឆក់ត្រី ចំនួន២៨០ប្រអប់។
ក្រៅពីរឹបអូសវត្ថុតាងទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងលក់ឧបករណ៍ឆក់ខុសច្បាប់ ដើម្បីកសាងសំណុំឯកសារបញ្ជូនទៅសាលាតំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19 នាក់
ម្សិលមិញ :
58 នាក់
សប្តាហ៍នេះ :
754 នាក់
ខែនេះ :
3692 នាក់
3 ខែនេះ :
11157 នាក់
សរុប :
340346 នាក់