ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ច្រករបៀងអូរបីជាន់គ្រប់គ្រងដោយទាហានកងល្បាតលេខ៥០៣និងទាហានភូមិភាគ៥ កំពុងឃុបឃិតជាមួយឈ្មួញខ្មែរនិងឈ្មួញថៃនាំទំនិញចូលគ្រប់ប្រភេទមិនបង់ពន្ឋចូលរដ្ឋផ្គើននិងបទបញ្ជាឯកឩត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
Sat,23 March 2024 (Time 04:41 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 216នាក់)

#ខេត្តបន្ទាយមានជ័យច្រករបៀងអូរបីជាន់
ចុះថ្ងៃទី២៣ មីនា ២០២៤
ពលរដ្ឋនៅក្នុងមូលដ្ឋានភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានផ្ញើរូបភាព និងរាយណ៍ការប្រាប់ ទស្សនៈមហាជនថា ច្រករបៀងមួយកន្លែងនៅអូរបីជាន់ជាប់ព្រំដែន នៃប្រទេសថៃ គ្រប់គ្រងដោយ ទាហានកងល្បាតលេខ៥០៣ សហការជាមួយទាហានភូមិភាគ៥ កំពុងព្រព្រិតបើកដៃឲ្យឈ្មួញខ្មែរនិងឈ្មួញថៃនាំទំនិញគ្រប់ប្រភេទចូលតាមច្រករបៀងខាងលើនេះ ដោយគេចពន្ឋចំណែកអ្នករកស៊ីដឹកទំនិញម្នាក់សូមមិនបញ្ចេញឈ្មោះ សង្ស័យទាហាននៅទីនោះកៀបសង្កត់ឲ្យបង់លុយច្រើនលើសលុបហើយ បានរូបគាត់ត្រូវទំលាយករណីអំពើពុករលួយនៅទីនោះ ក្នុងមួយយប់ៗមាន រថយន្តសាំយ៉ុង៣ទៅ៤គ្រឿងចូលដឹកទំនិញចាប់ហួយគ្រប់ប្រភេទ ក្នុងនោះមានរថយន្តកូរ៉េចំណុះបីតោន ១គ្រឿងបានចូលដឹកសត្វមាន់រស់ប្រមាណជា២តោនជារៀងរាល់យប់ ជាងនេះទៅទៀតមានពលរដ្ឋខ្មែរចំណាកស្រុកចូលទៅទឹកដីថៃដោយខុសច្បាប់តាមច្រករបៀងនោះផងដែរ។រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិ ចាត់កម្លាំងទាហាន ឲ្យទៅឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារទឹកដី មិនឲ្យជនបរទេសចូលឈ្លានពានជាដាច់ខាត។ប៉ុន្តែជាទាហានជួរមុខនៅច្រករបៀងអូរបីជាន់មិនស្តាប់បទបញ្ជានាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រសួងការជាតិជាតិ ផ្គើន និងបាននាំគ្នាព្រព្រិតបទល្មើសឃុបឃិតគ្នាជាមួយឈ្មួញខ្មែរនិងឈ្មួញថៃនាំទំនិញចូលដោយគ្មានការបង់ពន្ឋចូលរដ្ឋ ធ្វើឲ្យរដ្ឋខាតបង់ចំណូលក្នុង១មួយៗរាប់រយលានដុល្លាសហរដ្ឋអាមេរិក កន្លងថ្មីៗនេះ ឯកឩត្តមអភិសន្តិបណ្ឌិត ស សុខា ឩបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកបានក្រើនរំលឹកដល់ទាហានជួរមុខនៅតាមបន្ទាត់ព្រំដែននិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវទប់ស្កាត់រាល់បទល្មើសសេដ្ឋកិច្ចនិងបទល្មើសផ្សេងៗទៀត កុំឲ្យមានកើតឡើងនៅតាមបន្ទាត់ព្រំដែន ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ
ឯកឩត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តទៀតថាច្រកទ្វារអន្តរជាតិជាច្រើនកន្លែងដែលត្រូវនាំទំនិញចេញចូល និងប្រមូលពន្ឋចូលរដ្ឋ។មិនមែនច្រករបៀងជាអ្នកប្រមូលពន្ឋនោះឡើយ។សូមឯកឩត្តម អភិសន្តិបណ្ឌិត ស សុខា ជួយពិនិត្យលើករណីដូចបានចុះផ្សាយនេះខាលើនេះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
18 នាក់
ម្សិលមិញ :
107 នាក់
សប្តាហ៍នេះ :
601 នាក់
ខែនេះ :
3660 នាក់
3 ខែនេះ :
11847 នាក់
សរុប :
369577 នាក់