ថ្ងៃច័ន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
KTV619នៅក្រុងប៉ោប៉ែតបង្កប់និងចែចាយគ្រឿងញៀនម្ចាស់ទីតាំងជាខ្មែរល្បីខាងរកសុីខុសច្បាប់អ្នកជួលបន្តជាជនជាតិចិននៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបង្ក្រាបបានដោយជោគជ័យ
Fri,19 April 2024 (Time 11:47 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 96នាក់)

កម្លាំងកងរាជអាវុធហត្ថ ចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់​ ពាក់ព័ន្ធករណី​ ផលិត​ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតនៅចំណុចKTV៦១៩ នៅក្នុងក្រុងប៉ោយប៉ែត!!!

បន្ទាយមានជ័យកាលពីវេលាម៉ោង១៩និង៣៨នាទី ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៤​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបេីកប្រតិបត្តិការបង្រ្កាបករណី ផលិត​ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ១-ឈ្មោះ ស៊ុំម៉ៃ វ៉ាន់ថាណាស៊ីន (ហៅតា)​ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់),​ ២-ឈ្មោះ ភូវ៉រ៉េត ធានធឿន (ហៅប៉េវ)​ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ​ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខA01 ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់),​ ៣-ឈ្មោះ តៃ ស៊ិនអាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបើកហាងម៉ាស្សា បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផលិត និងជួញដូរគ្រឿងញៀន និងសញ្ចារកម្ម),​ ៤-ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អាប់ បច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ),​ ៥-ឈ្មោះ ឈុនលី សុខស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ)​។

​ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន​ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០២កញ្ចប់ធំ(កញ្ចប់តែ) និង១៦ថង់កិប ទម្ងន់ ២៨៨០,២ក្រាម ,​ -ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន២៥កញ្ចប់ និង០២ដប ស្មើនឹង ៤៨១១គ្រាប់ ទម្ងន់ ៥៩២,៩ក្រាម,​ -កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម និងកញ្ចប់ម្ស៉ៅពណ៌ក្រហម រូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន៤១កញ្ចប់ ទម្ងន់ ៥៩៨,៥៥ក្រាម,​ -កញ្ឆាក្រៀម ចំនួន ០៧ថង់កិប ទម្ងន់ ២៦,៨ក្រាម,​ -ម្ស៉ៅម៉ត់ពណ៌ស ចំនួន ១៦ថង់កិប ទម្ងន់ ១១៣៧,៤ក្រាម,​ -ដុំក្រាមពណ៌លឿង ចំនួន ០២ថង់កិប ទម្ងន់ ១០៦ក្រាម (មួយរយប្រាំមួយក្រាម),​ -ម្ស៉ៅម៉ត់ពណ៌ត្នោត ចំនួន០២ថង់កិប ទម្ងន់ ១០៨,៤ក្រាម,​ -ម្ស៉ៅម៉ត់ពណ៌កាហ្វេ ចំនួន ០១ថង់កិប ទម្ងន់ ៦៨,៩ក្រាម,​ -ថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុស ចំនួន០៨កញ្ចប់ ទម្ងន់ ៥២,៨ក្រាម,​ -ម្ស៉ៅក្រាមពណ៌ស ចំនួន ០៨កញ្ចប់ ទម្ងន់ ១៥៩៣,៤ក្រាម,​ -កាំភ្លើងខ្លី ចំនួន ០៤ដើម (ម៉ាកZORAKI M906-TD លេខ2400499 ពណ៌ទឹកប្រាក់លាយខ្មៅ, ម៉ាកK54 លេខ55007452 ពណ៌ខ្មៅ, ម៉ាកឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22 ពណ៌ខ្មៅ),​ -គ្រាប់កាំភ្លើង ចំនួន ៥០គ្រាប់,​ -បង់កាំភ្លើង ចំនួន០៥,​ -ស្រោមកាំភ្លើង ចំនួន ០២,​ -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៣គ្រឿង,​ -រថយន្ត ចំនួន ០២គ្រឿង (ម៉ាកAUDI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603, ម៉ាកLUXUS NX 200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BB-8850),​ -ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកHONDA PCX ពណ៌ខៀវ ពាក់ផ្លាកលេខប.មានជ័យ1AB-6168),​ ​-ទូរស័ព្ទ ចំនួន ០៦គ្រឿង (ម៉ាក iPhone 12Pro Max ពណ៌ទឹកប៊ិច, ម៉ាកHuawei ពណ៌ទឹកប៊ិច, ម៉ាកiPhone ពណ៌ទឹកប៊ិច, ម៉ាកOPPO ពណ៌ផ្ទៃមេឃ, ម៉ាកiPhone14 ពណ៌ស្វាយ, ម៉ាកiPhone ពណ៌ស្លែ)​រួមនឹងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនមួយចំនួនធំ​ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា​ មុនឈានដល់បង្រា្កបនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ចំណុចKTV៦១៩ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងបានក្តាប់បានមុខសញ្ញាជួញដូរគ្រឿងញៀន ដឹកនាំដោយលោកផ្ទាល់ សហការជាមួយកម្លាំងជំនាញការិយាល័យ ដឹកនាំដោយលោក វរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាប បទល្មើស​ បានធ្វើការឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកAUDI A7 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603 ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុំម៉ៃ វ៉ាន់ថាណាស៊ីន ហៅ តា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ ព្រមទាំងដកហូតវត្ថុតាងរួមមាន​ កាំភ្លើងខ្លី ចំនួន ០២ដើម(ម៉ាកឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22), បង់កាំភ្លើង ចំនួន០៣, គ្រាប់កាំភ្លើង ចំនួន១៥គ្រាប់, កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបសេះ(អ៊ិចស្តាស៊ី) ចំនួន០៥កញ្ចប់ ទម្ងន់ ៤៣,០៥ក្រាម មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
166 នាក់
ម្សិលមិញ :
125 នាក់
សប្តាហ៍នេះ :
1072 នាក់
ខែនេះ :
4356 នាក់
3 ខែនេះ :
11253 នាក់
សរុប :
346442 នាក់