ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
កម្មករអូសរទេះឆាលីជា៦០នាក់បានផ្ទុះការតវ៉ាដោយមន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានត្រួតពិនិត្យទំនិញដែលកម្មករនោះដឹកឆ្លងដែនចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គយថាអត់បង់ពន្ឋចូលរដ្ឋ
Mon,27 May 2024 (Time 11:31 AM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 105នាក់)

#ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
កម្មករអូសរទេះប្រមាណជា៥០ទៅ៦០នាក់ធ្វើការតវ៉ាជាមួយមន្ត្រីគយនិងរដ្ឋាករ នគរបាលអន្តោប្រវេសន៍ នៅពេលរឹតបន្តឹងការត្រួតពិនិត្យសម្ភារៈនាំចូលតាមច្រក់ទ្វារអន្តរជាតិប៉ោយប៉ែត!!!

បន្ទាយមានជ័យ៖កម្មករអូសរទេះប្រមាណជា៥០ ទៅ៦០នាក់ ធ្វើការតវ៉ាជាមួយមន្ត្រីគយនិងរដ្ឋាករនគរបាលអន្តោប្រវេសន៍នៅពេលរឹតបន្តឹងការត្រួតពិនិត្យសម្ភារៈនាំចូលធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

កម្មករអូសរទេះបានប្រាប់ថា៖មូលហេតុដែលពួកគាត់ធ្វើការតវ៉ានៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែមន្ត្រីគយនិងរដ្ឋាករនិងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវឃាត់ទំនិញរបស់ពួកគាត់ដែលស៊ីឈ្នួលដឹកអោយឈ្មួញ១ពីទឹកដីថៃផ្សាររ៉ូងក្លឿប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងដឹកសម្ភារៈភ្ញៀវទេសចរណ៍ត្រូវបានឃាត់ត្រួតពិនិត្យរកទំនិញធ្វើអោយមានការលំបាក់ក្នុងរកទទួលទានសុំអោយអភិបាលក្រុង/ខេត្តមេត្តាជួយអន្តរាគមន៍អោយដឹកអីវ៉ាន់ចេញ.ចូលបានដូចមុន។

មន្ត្រីគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖មូលហេតុការរឹតបន្តឹងការត្រួតពិនិត្យរទេះដឹកទំនិញគឺដើម្បីទប់ស្កាត់ការលួចបង្កប់ទំនិញជាប់ពន្ធខុសច្បាប់និងខូចគុណភាពដែលលួចនាំចូលពីប្រទេសជិតខាងនិង ពង្រឹងការប្រមូលពន្ធជូនរដ្ឋនៅពេលដែលមន្ត្រីជំនាញធ្វើការត្រួតពិនិត្យត្រូវបានកម្មករអូសរទេះ ឡាំ ប៉ា តវ៉ា។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថា៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺជាច្រកសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចេញ.ចូលឆ្លងកាត់ដើម្បីអោយមានសន្តិសណ្តាប់ធ្នាប់និងសោភ័ណភាពល្អនិងច្រកអន្តរជាតិស្ទឹងបត់គឺជាច្រកសម្រាប់រថយន្តដឹកទំនិញចេញ.ចូល ក៍ប៉ុន្តែកម្មករអូសរទេះលួចលាក់បង្កប់ទំនិញដឹកនាំចូលពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលធ្វើបាត់បង់ចំណូលរដ្ឋទើបកម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយមន្ត្រីគយនិងរដ្ឋាករត្រូវបានរឹតបណ្តឹងការត្រួតពិនិត្យរទេះដឹកទំនិញ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖រាល់ទំនិញគ្រប់ប្រភេទគឺតម្រូវអោយដឹកចេញ.ចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់តែកម្មករអូររទេះត្រូវបានលួចលាក់ដឹកតាមរទេះរូបភាពដូចសត្វកណ្តៀរជញ្ជូនស្បៀងធ្វើអោយបាត់បង់ចំណូលរដ្ឋ ទើបមន្ត្រីគយនិងរដ្ឋាករសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍រឹតបណ្តឹងការត្រួតពិនិត្យរទេះដឹកទំនិញភ្ញៀវនិងរថយន្តដែលចេញ.ចូលដើម្បីទប់ស្កាត់ទំនិញគេចពន្ធពង្រឹងចំណូលពន្ធរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
185 នាក់
ម្សិលមិញ :
80 នាក់
សប្តាហ៍នេះ :
922 នាក់
ខែនេះ :
4155 នាក់
3 ខែនេះ :
11531 នាក់
សរុប :
351800 នាក់