ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
កាសុីណូអន្តរជាតិអូរនាងដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតចំណែកអាជ្ញាធរនិងសមត្ថកិច្ចមិនអើពើទាល់តែសោះខណៈសម្តេចនាយករដ្ឋមន្រ្តីបវរហ៊ុនម៉ាណែតដាក់បទបញ្ជាឲ្យបង្ក្រាបជាដាច់ខាត សង្ស័យលួចលាក់បើកល្បែងសុីសងអនឡាញខុសច្បាប់
Tue,11 June 2024 (Time 09:27 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 194នាក់)

#ក្រុងប៉ោយបែត
ចុះផ្សាយថ្ងៃទី១១ មិថុនា ២០២៤
នេះជាសកម្មភាពរថយន្តសេរីទំនើបៗកញ្ចក់ព័ណក្រឹបបានដឹកជនបរទសចូលកាសុីណូអូរនាងអន្តរជាតិ ដែលស្ថិតក្នុងភូមិសាស្រ្ត ភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កាសុីណូនេះ នៅដាច់ស្រយ៉ាល ឆ្ងាយពីព្រំដែន កម្ពុជា ថៃ មតិមហាជនជាច្រើនបានដាក់ការងើងឆ្ងល់ថាកាសុីណូខាងលើនេះ អត់មានជនបរទេសចូលលេងល្បែងសុីសងឡើយចុះហេតុអ្វីបានជារថយន្តកញ្ចក់ព័ណខ្មៅក្រឹប បានដឹកជនបរទេសចូលទៅកាសុីណូនោះ ដឹកចូលទៅហើយមិនដែលឃើញភ្ញៀវនោះចេញមកវិញទេ ចូលបាត់ចូលបាត់។មតិពលរដ្ឋមួយចំនួនបានប្រាប់ សារព័ត៌មាន #ទស្សនៈមហាជន ថាទីតាំងហ្និងបានលួចលាក់បើកល្បែងសុីសងតាមអនឡាញខុសច្បាប់។កាលពីប៉ុន្មានឆ្នាំមុនកាសុីណូខាងលើនេះ បានបើកដំណើការល្បែងសុីសងជុលមាន់ខុសច្បាប់។ហើយបើកបានមួយរយៈខ្លីក៍បិទទៅ។ក្រោយមកក៍បានដំណើការឡើងវិញ ប៉ុន្តែមិនមែនបើកសង្វៀនជុលមាន់នោះទេ។មានរថយន្តសេរីទំនើបពាក់កញ្ចក់ខ្មៅៗបើកចូលទៅអត់ដែលឃើញចេញមកវិញឡើយ ក្នុងនោះក៍មានសន្តិសុខជាច្រើននាក់ឈយាមកាមយ៉ាងតឹងរឹង។បើមានការបើកល្បែងសុីសងតាមប្រព័ន្ឋអនឡាញ អេឡេចត្រនិចបែបនេះ រាជរដ្ឋាភិបាលកម្ពុជាទាំងចាស់និងរដ្ឋាភិបាលថ្មី មិនឲ្យបើកទេ ត្រូវបានតែបិទ មិនឲ្យមានដំណើការឡើយពីព្រោះល្បែងសុីសងតាមប្រព័ន្ឋអនឡាញមានហារនិភ័យផ្នែកសន្តិសុខសង្គម។ល។បន្ទាប់រដ្ឋាភិបាលកម្ពុជាប្រកាសបិទល្បែងសុីសងគ្រប់ប្រភេទទូទាំងប្រទេសរួចមក លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដ៍មុឺងម៉ាត់មិនឲ្យមានល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងដែនរបស់លោកឡើយ ក្នុងនោះនៅក្រុងប៉ោយប៉ែត ប្រធានគណកម្មការបង្ក្រាបល្បែងស៊ីសងខុសច្បាប់
រួមមាន លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយជ័យជាប្រធាន លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ជាប្រធាន ក្នុងនោះក្នុងអង្គភាពនីមួយៗ ជាសមាជិក រួមមានស្នងការរង ប្រត្តិការសិករងខេត្ត អធិការនគរបាលក្រុង ទីបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត ។ល។អត្ថបទនិងរូបភាព ដោយធីម ថា៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
133 នាក់
ម្សិលមិញ :
80 នាក់
សប្តាហ៍នេះ :
870 នាក់
ខែនេះ :
4103 នាក់
3 ខែនេះ :
11479 នាក់
សរុប :
351748 នាក់