#ខេត្តប៉ៃលិនគ្រាន់តែរឿងដឹកកង់ហាត់ប្រាណនិងដឹកកញ្ចក់ ពីក្រុងប៉ោយប៉ែត រវាងអ្នករត់តាក់សុីបាន ផ្ទុះការប្រវ៉ាយប្រតប់គ្នារវាងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនរួមនិងកូនចៅចំនួន៤នាក់ទៀតព្រិតការណ៍នេះបានកើតឡើងនាថ្ងៃទី១១ ខែមិថុនា ២០២៤ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក ហួ ទ្រី ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ជាអ្នករត់ឡានតាក់សុី បានប្រាប់សារព័ត៌មានក្នុងស្រុកថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ មានប៉េអឹម ម្នាក់ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានជួលគាត់ឲ្យដឹកកង់ហាត់ប្រាណនិងកញ្ចក់ ដឹកពីប៉ោយប៉ែត មកផ្សារព្រំ គាត់ទាថ្លៃ៨០០០០រៀល តែលោកមេប៉េអឹមនោះឲ្យតម្លឌចំនួន(៦០០០០រៀល)តែគាត់មិនព្រម គណៈគ្រានោះបានប៉ះពាក្យសំដីគ្នា២ទៅ៣ម៉ាត់ ក៍ជេរប្រមាថគ្នាតាមតេលេក្រាម បន្ទាប់ពីមានបញ្ហានិងគ្នានោះ លោក មេប៉េអឹមរង នោះនិងកូនចៅគាត់ចំនួន៤នាក់ទៀតបានមកដល់ផ្ទះលោក ហួ ទ្រី ដែលរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលក្រៅ នៅវេលាម៉ោង៨យប់ ខាងលោកប៉េអឹមរងនិងកូនចៅចំនួន៤នាក់មកដល់ផ្ទះលោក ហួ ទ្រី បំរ៉ុងចាប់គាត់វាយខ្នោះរុញចូលឡាន គ្រានោះមានអ្នកស្រុកនៅទីនោះបានឃើញសកម្មភាពបែបនោះ ក៍បានជួយប្រវ៉ាយប្រតប់គ្នាតែម្តងទៅ។លោក ស ប៊ុន សឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ដើមចមមុនដំបូងដោយគាត់ បានជួលលោក ហួ ទ្រី ដឹកកង់ហាត់ប្រាណនិងកញ្ចក់មកពីប៉ោយប៉ែត ចំនួន៦០០០០រៀល តែតៃកុងឡាន ទាតម្លៃ៨០០០០រៀល យកទៅនៅភូមផ្សារព្រំ ហើយមិនត្រូវរ៉ូវគ្នា ក៍ប៉ះពាក្យសំដីគ្នា៣ទៅ៤ម៉ាត់ជេរប្រមាថតាមតេលេក្រាម ខណៈគ្រានោះគាត់បានមកសួនាំ ស្រាប់តែគេនាំគ្នាប្រើហឹង្សាមក លើខ្លួនគាត់ រត់ឡើងឡានសឹងមិនរួចត្រូវបានរងគ្រោះថែមទៀតផង។ដោយឡែកមានករណីផ្សេងមួយទៀតបានបែកធ្លាយ លោក ស ប៊ុនសឿង ជាអតីតៈមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ហើយកន្លងទៅ គាត់បានប្រើហឹង្សាទៅលើជនសង្ស័យម្នាក់បានឲ្យស្លាប់បាត់បង់អាយុជីវិត បន្ទាប់ពី ធ្វើឲ្យជនរងគ្រោះស្លាប់ បាត់បង់ជីវិត សម្តេចតេជោ អតីតៈនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានឲ្យមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ឋធ្វើការស្រាវជាបន្ទាន់។ហើយពេលនោះខាងតុលាការខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនរួមនិងជំនួយការរបស់លោក ស ប៊ុនសឿង ម្នាក់ថែមទៀត បញ្ជូនខ្លួនដាក់ពន្ឋធានាគារ។ ជាប់ក្នុងពន្ឋធនាគារបានតែ១ឆ្នាំ នៅសុខៗចេញពីពន្ធនាគារ ស្រាប់តែស្ងាត់ៗលិចមុខទៅកាន់មេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន ។ហើយក្នុងនោះលោក ផែង វណ្ណៈក៍បានទំលាយករណីលោក ស ប៊ុនសឿង តាមប្រព័ន្ឋបណ្តាញទំនាក់ទំនងសង្គម ថាជាប់គុកចេញពីគុកទៅធ្វើមេប៉េអឹមរងខេត្តប៉ៃលិនទៀត៕ព័ត៌មានជាបឋម
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា