លោកគង់ វុទ្ឋី ឩត្តមសេនីយ៍ទោ ថ្ងៃទី៣០ ត្រូវចូលខ្លួនបំភ្លឺនៅក្រសួងមហាផ្ទៃពាក់ព័ន្ឋលុយ២លានដុល្លារត់ការជនបរទេស
ប្រភពពីមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហេីបអោយដឹងថា នៅព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៥ លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចូលខ្លួនបំភ្លឺដល់ក្រុមប្រឹក្សាវិន័យ នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពាក់ព័ន្ធករណីយកលុយជនរងគ្រោះ ២លានដុល្លារ ដេីម្បីរត់ការការងារមិនបានសម្រេចមិនប្រគល់លុយជូនជនរងគ្រោះវិញ ។ លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី បានបដិសេដមិនបានឆបោកជនរងគ្រោះដូចសារព័ត៌មានផ្សាយទេ តែបានទទួលស្គាល់ថានៅខ្វះលុយជនរងគ្រោះប្រមាណ ២លានដុល្លារពិតប្រាកដមែន ។ ជនរងគ្រោះនឹងចូលបំភ្លឺនៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅព្រឹកស្អែកដោយយកឯកសារជាភស្តុតាងទៅជាមួយផង ។
ប្រភពដដែលបានអោយដឹងទៀតថា នៅរសៀលថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៥ នេះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក៏បានអញ្ជេីញលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ទៅបំភ្លឺផងដែរ ។
ដោយឡែក ប្រពន្ធរបស់លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ឈ្មោះ លោកស្រី ពេជ្រ ពិសី Pich Pisey បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកស្រី ដោយបញ្ជាក់ខ្លឹមសារថា " លោកផុសបំផុលរឿងមិនពិតលោកនឹងជួបមេធាវីចុះធ្វេីការតាមនិតិវិធី " ។ យី សុទ្ធតែធ្វេីការតាមនិតិវិធី ? និតិវិធីណា បង្រៀនប្ដីលោកស្រីអោយដេីរបោកប្រាស់គេ ? យកលុយញេីសឈាមគេទៅចាយហាយសូរ ស្មានតែរួចពីសំណាញ់ច្បាប់មែន ? ចង់ប្ដឹង ប្ដឹងមក ខ្ញុំកំដរលោកស្រីដល់ទីបញ្ចប់ ។ ប្រឹងរកលុយសងជនរងគ្រោះទៅលោកស្រី កុំចំណាយពេលប្ដឹងអ្នកកាសែត ក្រដាស់មិនអាចខ្ចប់ភ្លេីងបានទេ ។
( នៅមានត )