ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ជនឆបោកតាមប្រព័ន្ឋអនឡាញប្រុសស្រីចំនួន១១១នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាទៅប្រទេសវៀតណាមនៅខេត្តកំពតនិងខេត្តផ្សេងទៀត
Sat,01 November 2025 (Time 05:23 PM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 23នាក់)

នៅថ្ងៃទី៣១ ខែតុលាម្សិលមិញ កម្លាំងសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១១នាក់ ពាក់ព័ន្ធនឹងករណីឆបោកអនឡាញ ក្រោយសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងអគារមួយកន្លែងស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើផ្អែកតាមរបាយការណ៍ដែលផ្តល់ដោយអ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ។ ក្នុងចំណោមជនសង្ស័យទាំងអស់នោះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណថា មានជនជាតិឥណ្ឌូណេស៊ីចំនួន១០៦នាក់ (ស្ត្រី៣៦នាក់) និងបុរសជនជាតិខ្មែរចំនួន៥នាក់។ ក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារង កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក៏បានរឹបអូសសម្ភារៈជាវត្ថុតាងមួយចំនួនទៀត ដូចជា រថយន្ត២គ្រឿងម៉ាក HYUNDAI STARIA ដោយមួយមានពណ៌ស និងមួយទៀតមានពណ៌ខ្មៅ។ ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់ ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់៕

រូបភាព៖ ក្រសួងព័ត៌មាន

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33 នាក់
ម្សិលមិញ :
212 នាក់
សប្តាហ៍នេះ :
1164 នាក់
ខែនេះ :
6619 នាក់
3 ខែនេះ :
16626 នាក់
សរុប :
422720 នាក់