នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបុរស់ម្នាក់ពីបទឆបោកតាមប្រព័ន្ឋបច្ចេកវិជ្ជា
យោងតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំសម្របសម្រួល ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៥ ការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោក ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួល បានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ។ ក្នុងនោះ បានឃាត់ខ្លួនជនសង្ស័យចំនួន០១ រូប ឈ្មោះ អ.ណ. ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅខេត្ត ពោធិសាត់ ជាអ្នកទទួល ប្រាក់-ផ្ទេរប្រាក់តាមបញ្ជារបស់មេក្លោង ដែលមិនស្គាល់ អត្តសញ្ញាណ ហើយខ្លួនក៏បានទទួលផលពីបទល្មើសនេះដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់។
ការិយាល័យជំនាញ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការ ប្រយ័ត្ន ពីការអូសទាញរបស់ជនអនាមិក ក្នុងការវិនិយោគតាម ប្រព័ន្ធអនឡាញដោយសន្យានឹងទទួលបានប្រាក់ចំណេញច្រើន ក្នុងរយៈពេលខ្លី និងការប្រើប្រាស់គណនីធនាគារដែលជា អត្តសញ្ញាណរបស់ខ្លួនដើម្បីទទួល-ផ្ទេរប្រាក់ ដែលមិនមាន ប្រភពច្បាស់លាស់ ដោយទទួលបានប្រាក់កម្រៃពីអំពើនោះ វា គឺជាចំណែកនៃការចូលរួមប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។