ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
បុរស់ម្នាក់ខឹងគេមាក់ងាយ បានរើសអាវុធអាកាក្រោមស្ពានក្រពើហាគោលបំណងយកទៅបាញ់សម្លាប់អ្នកមើលងាយ ដើរតាមផ្លូវប្រទះនគរបាលដើរល្បាតក៍សួនាំបានដឹងរឿងនេះសោះ
Thu,10 April 2025 (Time 07:57 AM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 58នាក់)

#ញាក់សាច់
#ក្រពើហាកើតក្រុងតាខ្មៅ
ជនសង្ស័យ​ម្នាក់ខឹង​នឹង​គេ​រករឿង​ខ្លួន​ផង ក៏​រើស​បាន​កាំភ្លើង​AK១​នៅ​ក្រោម​ស្ពាន​ក្រពើ​ហារក៏​កាន់​បំណង​ដើរទៅ​បាញ់​គេ តែ​​​មក​តាម​ផ្លូវ​ក៏​ប្រទះ​នឹង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅកំពុង​ល្បាត​ភូមិសាស្ត្រចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​យប់ឈាន​ចូល​ថ្ងៃ​ទី​០៩ ​មេសា ឆ្នាំ​២០២៥ នៅ​ចំណុច​បឹង​ជំនីក​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ។
លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការដ្ឋាន​នគរបាល​ក្រុង​តាម​ខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ​លុយ សុស ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៤៥៣​ ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ប្ញ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានមុខ​របរ​មិន​ពិតប្រាកដ ដកហូត​បាន អាវុធ​ម៉ាក​AK កាត់​ស្វាយ​០១​ដើម បង់​គ្រាប់​០១ គ្រាប់កាំភ្លើង​ចំនួន​១៨​គ្រាប់ កាបូប​លុយ​ពណ៌​ខ្មៅ​០១ ក្រណាត់​យ័ន្ត​ពណ៌​ក្រហម​០១ ចង្កូម​ជ្រូក​០១ និង​ខ្សែដៃ​អង្កាំ​ជ័រ​០១​ខ្សែ​។
លោក​បាន​បន្ត​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ បាន​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ​របស់​ខ្លួន មក​ដល់​ចំណុច​បឹង​ជំនីក ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក៏​បាន​ជួប​ជាមួយ ជនសង្ស័យ​កំពុង​ដើរ​តាម​ផ្លូវ​មាន​កាន់​កាំភ្លើង​AK នៅ​និង​ដៃគោលបំណង​យក​ទៅ​បាញ់ អ្នក​ដែល​មាន​ជម្លោះ​ជាមួយ​និង​ខ្លួន តែ​មិន​ទាន់​បាន​ទៅ​ដល់​ផង ក៏​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។
នៅ​ចំពោះ​មុខ​នគរបាល​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​កាំភ្លើង​ម៉ាក​AK១​ដើម​នេះ​ ពិតជា​របស់​ខ្លួន​បាន​រើស​បាននៅ​ក្រោម​ស្ពាន​ក្រពើ​ហា​ភូមិ​ក្រពើ​ហា​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​បំណង​យក​ទៅ​បាញ់​ពួក​នាក់​រករឿង​ខ្លួន​ប្រាកដ​មែន​ ។
បច្ចុប្បន្ន​ ជនសង្ស័យខាងលើ​ ត្រូវ​បានក​ម្លាំ​នគរបាល​ជំនាញ​ក្រុង​តា​ខ្មៅ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់🎉😭

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
105 នាក់
ម្សិលមិញ :
233 នាក់
សប្តាហ៍នេះ :
1375 នាក់
ខែនេះ :
4993 នាក់
3 ខែនេះ :
14538 នាក់
សរុប :
391859 នាក់