ឃាត់ខ្លួនក្មេងទំនើងចំនួន៨នាក់ញ្ជូនខ្លួនទៅតុលាការអនុវត្តតាមផ្លូវច្បាប់
ឃាត់ខ្លួនក្មេងទំនើង០៨នាក់ ពាក់ព័ន្ធករណីហិង្សា (វាយគ្នាទៅវិញទៅមក)
ឃាត់ខ្លួនក្មេងទំនើង០៨នាក់ ពាក់ព័ន្ធករណីហិង្សា (វាយគ្នាទៅវិញទៅមក)
បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ជុំវិញករណីក្មេងទំនើង០២ក្រុម បង្កហិ ..;ង្សានៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥:៣០នាទីទៀបភ្លឺ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន ០៦នាក់ (ក្រុមGirlហៃណាំ) នៅចំណុចការ៉ាស់សាំងកាល់តិច ផ្លូវមុនីវង្ស សង្កាត់ស្រះចក និងបន្តឃាត់បានជនស្ស័យចំនួន ០២នាក់ (ក្រុមGirlដៃពីរ) នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដើម្បីយកសួរនាំ ៕