ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
Ktv អតីតអេផ្លាស់យីហោប្តូឈ្មោះថ្មីហើយកំពង់ឈបង្អួតហៅភ្ញៀវនៅលើទឹកដីក្រុងប៉ោយប៉ែត ហាក់បីដូចមិនខ្វាយខ្វល់ពីថ្នក់ដឹកនាំជាន់ខ្ពស់ដែលបានបញ្ជាឲ្យបិទktvទូទាំងប្រទេស
Sun,08 June 2025 (Time 01:51 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 121នាក់)

#ក្រុងប៉ោយប៉ែត
បិទមួយរយៈ ហើយបានបើកសារជាថ្មីឡើងវិញ នៅលើទឹកដីមូលដ្ឋានក្រុងប៉ោយប៉ែតចុះផ្សាយព្រឹកថ្ងៃទី៥ មិថុនា ២០២៥

អតីត ktvអេផ្លាស់បានដាក់ឈ្មោះយីហោថ្មីហើយ
បានបើកឡើងវិញហើយ
មានអ្នកសារព័តមានអនឡាញម្នាក់បានកាន់កញ្ចប់បើកលុយប្រចាំឲ្យអ្នកសារព័ត៌មានមួយចំនួននៅក្រុងប៉ោយប៉ែត

ដើម្បីបិទបាំងKtvខាងលើនេះ ដែលស្ថិតនៅក្នងភូមិក្បាលស្ពាន២ សង្កាក់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កន្លងទៅថ្មីៗនេះ នៅក្រុងប៉ោយប៉ែត មានការចុះបង្ក្រាបktvមួយកន្លែងដឹកនាំដោយ លោក
ឩត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានបង្ក្រាបចាប់បានមនុស្សប្រុសស្រីជាច្រើននាក់ដែលពពាក់ពពូនចូលktv ក្នុងនោះរួមមាននគរបាល៤នាក់នៅក្នុងktvនោះផងដែល រួមនិងបាមដកហូតគ្រឿងញៀនបានមួយចំនួននិងសំភារពាក់ព័ន្ឋគ្រឿងញៀនថែមទៀតផង ជនសង្ស័ុយនិងអ្នកពាក់ព័ន្ឋត្រូវបានបញ្ជូនខ្លួនទៅសាកសួនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងបញ្ជូនខ្លួនបន្តទៅឯការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ខណពេលនោះktvមួយចំនួនបានផ្អើលបិទទ្វារជាបន្តបន្ទាប់ ស្រាប់តែស្ងាត់ៗktvអតីតអេផ្លាស់នោះត្រូវបានបើកទ្វារស្វាគម ឲ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិចូលកំសាន្តសប្បាយៗនិងភ្លើតភ្លើនភ្លើងព័ណវ៉ៃឡើងៗក្រវីក្បាលដូចគោស្រាំងទិច ប្រភពច្បាស់ការបានប្រាប់សារព័ត៌មាន #ទស្សនៈមហាជន ថាktvអតីតៈយីហោអេផ្លាស់ បានលួចបើកវិញហើយ ក្នុងនោះមានអ្នកសារព័ត៌មានអនឡាញម្នាក់នៅក្រុងប៉ោយប៉ែតជាអ្នកកាន់កញ្ចប់បើកលុយប្រចាំខែឲ្យអ្នកសារព័ត៌មានមួយចំនួនតូចនៅក្រុងប៉ោយប៉ែត។ហើយម្ចាស់ktvខាងលើនោះប្រហើនណាស់មិនស្តាប់ប្រសាស្ត្រ សម្តេចបរវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអភិសន្តិបណ្ឌិត ស សុខា ឩបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡើយ។សម្តេច និងអភិតែតែងមានវិធានការដាក់ចេញឲ្យសមត្ថកិច្ចនិងអាជ្ញាធរចាប់ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានឲ្យបិទខារ៉ាអូខេktvទូទាំង២៥ខេត្តរាជធានី ktvធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សន្តិសុខដល់សង្គមជាតិ។ចឹងសូមស្នើដល់ លោកឩត្តម សេនីយ៍ឯក ម៉ក់ជីតូ អគ្គស្នងការរងទទួលផែនគ្រឿងញៀននៃក្រសួងមហាផ្ទៃ ជួយស្រាវជ្រាវ ktv ដែលបានរាបរាប់ខាងលើនោះ ចុះបង្ក្រាបផងទាន។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
156 នាក់
សប្តាហ៍នេះ :
1076 នាក់
ខែនេះ :
3888 នាក់
3 ខែនេះ :
13963 នាក់
សរុប :
399135 នាក់